កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Solar ក្រុមចម្រៀងនារី MAMAMOO បានទិញអាគារមួយនៅតំបន់ Shinchon ទីក្រុងសេអ៊ូលក្នុងតម្លៃ ៤.៥ ពាន់លានវ៉ុន (ប្រហែល ៣.៩ លានដុល្លារ) នេះបើតាមព័ត៌មានក្នុងស្រុកបានចុះផ្សាយ។
យោងតាមរបាយការណ៍នៅថ្ងៃទី ៩ ខែសីហា តារារូបនេះថ្មីៗនេះបានចុះកិច្ចសន្យាទិញអាគារមួយនៅជិតស្ថានីយ៍ស៊ីនជុនក្នុងសង្កាត់មួយ ក្នុងទីក្រុងសេអ៊ូល កាលពីនៅក្នុងខែមិថុនា នាពេលកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាត្រូវបានគេនិយាយថាអាគារនេះមានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មទំនើបដែលមានចំងាយ ៣ នាទីពីស្ថានីយ៍ស៊ីនជុនដែលមានផ្ទៃដី ២២១.៨០ ម៉ែត្រការ៉េ និងផ្ទៃស្ថាបត្យកម្ម ៥៦៧ ម៉ែត្រការ៉េ ដោយក្នុងនោះ អាគាររបស់ Solar មានកម្ពស់ ៤ ជាន់ពីលើដីផងដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]