ចិន៖ ទោះជាបច្ចុប្បន្ននេះ តារាស្រី Fan Bingbing មិនអាចចូលប្រឡូកនៅក្នុងសិល្បៈដូចមុន តែនាងស្រាប់តែបានយកចិត្តទុកដាក់ទៅលើមុខជំនួញថ្មីពីផលិតផលគ្រឿងសម្អាង ហើយថ្មីៗនេះ តារាស្រីរូបនេះ ក៏បានធ្វើការស្រាវជ្រាវ និងផលិតគ្រឿងរក្សាសម្រស់ដែលជាប៊្រេនរបស់នាងផ្ទាល់។

យ៉ាងណាមិញ នៅក្នុងនោះដែរ ក៏មានស៊េរីរូបថតពីតារាស្រី Fan Bingbing នៅក្នុងឈុតពណ៌ស ដែលកំពុងតែធ្វើឲ្យទស្សនិកជនផ្ទុះការចាប់អារម្មណ៍ជាមួយនឹងការបង្ហាញពីស្បែកសម៉ត់រលោងភ្លឺថ្លា និងមានភាពវ័យក្មេងស្របពេលមានអាយុ ៤០ ឆ្នាំទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទោះជា មានមតិសរសើរពីមហាជនជាច្រើនទៅលើការបង្ហាញសម្រស់លើកនេះក៏ពិតមែន តែជាមួយគ្នានោះ រូបនាងក៏ទទួលបាននូវការវិះគន់មកវិញ ថែមទៀតផង។ ដោយយោងទៅតាមអ្នកទស្សនាមួយចំនួនទៀត បន្ទាប់ពីមានរូបភាព Fan Bingbing បានចូលក្នុងបន្ទប់ពិសោធនោះ ហើយក៏បានលើកឡើងថា តារាស្រីរូបនេះ ចូលក្នុងបន្ទប់ធ្វើការពិសោធ ដោយគ្មានចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងរូបមន្តគីមី ក្នុងការធ្វើផលិតគ្រឿងសម្អាងនោះទេ ដោយគ្រាន់តែចូលទៅដើម្បីថតរូបតែប៉ុណ្ណោះ។ 

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត ខណៈពេលកំពុងនៅក្នុងបន្ទប់ពិសោធ Fan Bingbing មិនបានប្រើសូម្បីតែស្រោមដៃ ឬក៏ម៉ាសការពារ ដែលជាហេតុធ្វើឲ្យនាងទទួលបាននូវមតិមិនល្អពីមហាជន ផងដែរ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing 
រូបភាពដ៏ទាក់ទាញពី Fan Bingbing 
រូបភាពដ៏ទាក់ទាញពី Fan Bingbing 
រូបភាព Fan Bingbing ត្រូវគេរិះគន់
រូបភាព Fan Bingbing ត្រូវគេរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]