ឧត្តរមានជ័យ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបន្តរកឃើញករណីវិជ្ជមានលើប្រជាពលរដ្ឋបន្ថែមចំនួន ១៤៩នាក់ និងមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៤៣នាក់។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១ ទាំង១៤៩នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្តៅលើសពី៣៧អង្សាសេ ក្អក​ កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន តាមរយៈលេខទូរស័ព្ទ ០១២ ៧២៤០៤២ និង ០១២ ៩៤៨៧៧៩៕

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៥០៨នាក់ អ្នកជាសះស្បើយថ្មីចំនួន ៦៦០នាក់ ករណីនាំចូលពីក្រៅប្រទេស ១២១នាក់ ក្នុងនោះ មានករណីស្លាប់ថ្មីចំនួន ២៣នាក់៕

គ្រូពេទ្យយកសំណាក
ការបិទខ្ទប់នៅខេត្តឧត្តរមានជ័យ
ការបិទខ្ទប់នៅខេត្តឧត្តរមានជ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]