កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២១ម្សិលមិញនេះ ក្រុមតារាចម្រៀងស្រីដ៏មានឥទ្ធិពល BLACKPINK ទើបតែបានរៀបចំធ្វើពិធីគម្រប់ខួបនៃការបង្ហាញខ្លួនរយៈ ៥ឆ្នាំរបស់ពួកគេ ដោយជួបជុំជជែកគ្នានៅលើ Vlive យ៉ាងរីករាយ។ ហើយពិសេសសមាជិកស្រីស្អាតទាំង ៤នាក់ ក៏បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតគ្រប់ៗគ្នាផងដែរ។

BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើរាប់ទៅលើពេលវា ចាប់តាំងពីបង្ហាញខ្លួនរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ យើងឃើញថា សមាជិកក្នុងក្រុមទាំងមូល ក៏អាចកសាងប្រជាប្រិយភាពបានយ៉ាងខ្លាំង និងមានអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក។ ហើយពួកគេម្នាក់ៗក៏បានក្លាយជាទូតសុច្ឆន្ទៈលើម៉ាកផលិតផលល្បីៗជាច្រើន ដូចជា Dior Chanel Tiffany & Co Bvlgari YSL SaintLaurent និងផ្សេងៗទៀត។

ដូច្នេះហើយ ទើបនៅក្នុងពិធីជួបជុំរបស់ BLACKPINK កាលពីម្សិលមិញនេះ សមាជិកទាំង ៤នាក់ បានជ្រើសយកផលិតផលដែលពួកគេធ្វើជាទូតសុច្ឆន្ទៈទាំងនោះ យកមកតុបតែងលើមួយតួខ្លួនរបស់ពួកគេបានយ៉ាងលេចធ្លោ  ហើយបើនិយាយពីតម្លៃនៃរបស់របរទាំងនោះវិញ គឺថាវាពិតជាមានតម្លៃថ្លៃៗស្ទើរនឹកស្មានមិនដល់ផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

BLACKPINK
តម្លៃរបស់ប្រើប្រាស់លើមួយតួខ្លួន Lisa
តម្លៃរបស់ប្រើប្រាស់លើមួយតួខ្លួន Rosé
តម្លៃរបស់ប្រើប្រាស់លើមួយតួខ្លួន Jennie 
តម្លៃរបស់ប្រើប្រាស់លើមួយតួខ្លួន Jisoo 

ប្រភព៖ Kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]