រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ពីជនរួមជាតិដែលបានចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី១ និងដូសទី២ ដោយសាររាជរដ្ឋាភិបាលកម្ពុជា មិនទាន់អាចផ្តល់ជូនវ៉ាក់សាំង AstraZeneca សម្រាប់ដូសទី៣ទៀតបាន ដោយសារតែនាពេលនេះ កម្ពុជាពុំទាន់បានសិក្សាពីគម្លាត និងពុំមានវ៉ាក់សាំង AstraZeneca គ្រប់គ្រាន់សម្រាប់ការចាក់ជូនពួកគាត់នោះទេ។
តាមរយៈសារសំឡេងមួយដែលត្រូវបានបង្ហោះនៅលើផេកសម្តេចតេជោ ហ៊ុន សែនផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា ក្រោយពីបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca សម្រាប់ជាដូសទី៣ ឬដូសជំរុញ ដល់មន្រ្តីជួរមុខ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់នោះ មានបុគ្គលមួយចំនួន ដែលបានចាក់វ៉ាក់សាំង AstraZeneca ចំនួន២ដូសហើយនោះ បានស្នើសុំចាក់វ៉ាក់សាំងនេះជាដូសទី៣ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖
សូមជម្រាបផងដែរថា កន្លងមក ក្រសួងសុខាភិបាល បានប្រកាសចាក់ជូនដល់មន្រ្តីជួរមុខ នូវវ៉ាក់សាំង AstraZeneca ជាដូសទី៣ ឬដូសជំរុញ នៅក្នុងខេត្តចំនួន៧ នៅជាប់ព្រំដែនកម្ពុជា -ថៃ មានដូចជា៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ ដោយរាប់ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]