ភ្នំពេញ៖ កាលពីពេលថ្មីៗនេះដោយមានការសង្ស័យ និងជាប់ពាក់ព័ន្ធការឆ្លងកូវីដ១៩ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ចំនួន ២១នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន ២១នាក់ ប៉ុន្តែអវិជ្ជមានទាំងអស់។
ដោយឡែក នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងាចម្រុះខណ្ឌ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ( Anana ) ចំនួនសរុប ២១នាក់ ( ស្រី ០៦នាក់ ) ស្ថិតនៅមហាវិថីព្រះនរោត្តម ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាលទ្ធផល បុគ្គលិកទាំង២១នាក់ អវិជ្ជមានទាំងអស់ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយក្រុមគ្រូពេទ្យ ក៏បានយកសំណាកបុគ្គលិកទាំង២១នាក់ ទៅធ្វើតេស្តបន្តជាមួយម៉ាសុីន PCR បន្ថែមទៀតផងដែរ ។
អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាបន្ថែមការប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសចំពោះវីរុសនេះជាដាច់ខាត៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]