ចិន៖ ដូចដែលបានដឹងស្រាប់មកហើយ ដោយកាលពីមុនមកនេះ នៅក្នុងថ្ងៃទី ១៩ ខែកក្កដា លោក Wu Yifan ត្រូវបានចោទប្រកាន់ភ្លាមៗ ពីបទរំលោភសេពសន្ថវៈ អនីតិជន ដែលបានធ្វើឲ្យក្រុមហ៊ុនម៉ាកយីហោល្បីៗ សរុបប្រមាណ ១៥ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយលោក ហើយភាពយន្តដែលសម្តែងដោយតារាប្រុសរូបនេះ ក៏ត្រូវបានដកចេញពីគ្រប់វេទិកាទាំងអស់នៅក្នុងប្រទេសចិន ថែមទៀតផង។

កាលពីថ្មីៗនេះ​ យោងទៅតាមសារព័ត៌មានក្នុងស្រុក ស្រាប់តែបានរាយការណ៍ឲ្យដឹងថា រឿងអាស្រូវផ្លូវភេទរបស់តារាចម្រៀងប្រុសរូបនេះ បានធ្វើឱ្យម៉ាកយីហោដែលបានសហការជាមួយលោក ទទួលរងការនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយនៅក្នុងនោះ តារាប្រុសរូបនេះ នឹងត្រូវសងសំណងក្នុងចំនួនទឹកប្រាក់ទៅដល់ក្រុមហ៊ុនម៉ាកយីហោទាំងនោះ រហូតដល់ ៧៧ លានដុល្លាអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ យោងតាមប្រភពដដែលនេះ បានឲ្យដឹងទៀតថា ខ្សែភាពយន្តថ្មីដែលលោកបានសម្តែង ជាមួយនឹង តារាស្រី Yang Zi ក៏រងផលប៉ះពាល់យ៉ាងខ្លាំង ដោយនៅក្នុងគេហទំព័ររបស់ខ្សែភាពយន្តមួយនេះ ត្រូវបានលុបចោលនូវអត្ថបទទាំងអស់ដែលទាក់ទងនឹង Wu Yifan ហើយកំពុងប្រឈមនឹងការហាមឃាត់មិនឱ្យចាក់ផ្សាយ ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Wu Yifan 
Wu Yifan 
Wu Yifan 
Wu Yifan 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]