ចិន៖ តាមប្រភពព័ត៍មានរាយការណ៍ពីសារព័ត៍មានចិន South China Morning Post បានឱ្យដឹងថា Kris Wu មិនអាចគេចផុតពីការដាក់ទោសធ្ងន់ធ្ងរនោះទេ ដោយសារតែរដ្ឋាភិបាលចិន នឹងធ្វើជាគំរូសម្រាប់អ្នកថ្មីផ្សេងទៀត។
តាមប្រភពព័ត៍មានពីសារព័ត៍មានដដែល បានបញ្ជាក់ថា គណបក្សកុម្មយនិស្តចិន កំពុងពិនិត្យមើលករណីរឿងក្តីរបស់តារាសម្តែង Kris Wu យ៉ាងយកចិត្តទុកដាក់ ពីព្រោះគេជឿជាក់ថា ក្លឹបគាំទ្រតារាៗតែងមានឥទ្ធិពលជាងគណបក្សកុម្មុយនិស្តចិន ទៅលើយុវវ័យ។ ដូច្នេះ បក្សកុម្មុយនិស្តចិន កំពុងយករឿងរ៉ាវនេះយ៉ាងម៉ត់ចត់ ដើម្បីធ្វើជាគំរូមានឥទ្ធពលលើក្លឹបគាំទ្រតារាៗនៅក្នុងប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារព័ត៍មាន South China Morning Post បានវិភាគថា អាជ្ញាធរចិន បានជ្រើសរើសយក Kris Wu ជាគំរូឧទាហរណ៍ ដោយសារតែភាពធ្ងន់ធ្ងរនៃករណីរឿងក្តីរបស់លោក។ សូមជម្រាបថា នៅក្នុងប្រទេសចិន ការរំលោភបំពានផ្លូវភេទ ឬការចាប់រំលោភជនរងគ្រោះមិនទាន់គ្រប់អាយុ គឺជាបទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសដល់ស្លាប់ ឬប្រហារជីវិត ប្រសិនបើរកឃើញថា មានពិរុទ្ធភាពមែននោះ។
គួររំលឹកផងដែរថា Kris Wu ដែលជាអតីតសមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង EXO មានវត្តមានយ៉ាងសកម្មនៅក្នុងប្រទេសចិន ក្រោយពីការចាកចេញពីក្រុមចម្រៀងនេះ។ តារារូបនេះ ត្រូវបានប៉ូលីសទីក្រុងប៉េកាំង ចាប់ខ្លួន កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១នេះ ពីបទចោទប្រកាន់បៀតបៀនផ្លូវភេទ និងរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ក្រោយពីល្បួងពួកគេ ទៅសណ្ឋាគាររបស់លោក ក្រោមហេតុផលកុហកថា ជាការប្រជុំអ្នកគាំទ្រឯកជន ឬសវនាការរបស់ក្រុមហ៊ុន៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]