ចិន៖ កាលពីយប់ថ្ងៃទី ៩ ខែសីហា គម្រោងតន្រ្តីដែលមានចំណងជើងថា «You Deserve Better» របស់តារាចម្រៀងប្រុស លោក Jason Zhang ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ហើយនៅក្នុងនោះ ស្រាប់តែមាន កម្រងរូបភាពពីក្រោយឆាករបស់ តារាស្រី Zhao Liying នៅក្នុងពេលដើរតួនាទីសម្ដែងក្នុងគម្រោងនេះ ជាពិសេស ភ្លាមៗនោះ រូបថតរបស់នាង ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាច្រើន។ 

អ្វីដែលសំខាន់នោះគឺ តារាស្រីរូបនេះ បានមកជាមួយការបង្ហាញខ្លួន ក្នុងឈុតសំពត់ អាវស ដែលជាឯកសណ្ឋានសិស្សសាលាដ៏ទាក់ទាញ ជាពិសេស ការតែងខ្លួនបែបនេះ រូបនាងកាន់តែមានសម្រស់ដ៏ស្រស់ស្អាត ក្មេងជាងវ័យ ធ្វើឲ្យទស្សនិកជនជាច្រើន សឹងតែច្រឡំថា នាងមានអាយុត្រឹមតែ ១៩ ទៅ ២០ ឆ្នាំ តែប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត​ Zhao Liying ថែមទាំងទទួលបាននូវការពេញចិត្ត និងការសរសើរ ពីអ្នកលេងបណ្ដាញសង្គម ពីសម្រស់ដ៏លេចធ្លោដូចទេពធីតា ដោយមិនបានគិតទេថា បច្ចុប្បន្ននេះ តារាស្រីរូបនេះឈានដល់វ័យ ៣៤ ឆ្នាំ ព្រមទាំងមានកូនមួយរួចទៅហើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]