កូរ៉េខាងត្បូង៖ ប៉ូលីសរបស់ប្រទេសកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតបន្ទាប់ពីសាច់ប្រាក់ជាង ១០០ លានវ៉ុនត្រូវបានគេរកឃើញ នៅក្នុងទូទឹកកកគីមឈីដែលត្រូវបានទិញតាមប្រព័ន្ធអនឡាញ។
ក្រដាសប្រាក់ ៥០ ម៉ឺនវ៉ុន ត្រូវបានរុំដោយផ្លាស្ទិចហើយបិទនៅក្នុងទូទឹកកក។ ប៉ូលីសមិនទាន់ស្វែងរកម្ចាស់ដើមនៃប្រាក់នោះបាននោះឡើយទេ។ សាច់ប្រាក់ហាក់ដូចជាត្រូវបានប្រើហើយមិនមែនថ្មីទេ ហើយមានសាច់ប្រាក់ចំនួន ២.២០០ ដែលមានចំនួនសរុប ១១០ លានវ៉ុន ប្រមាណ ៩៥.៨៩៧ ដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ៣៖៤៥ នាទីរសៀល អ្នកស្រុកJeju ម្នាក់បានទូរស័ព្ទទៅប៉ូលីសបន្ទាប់ពីគាត់បានរកឃើញសាច់ប្រាក់នៅក្នុងទូទឹកកកគីមឈីដែលគាត់បានទិញតាមអ៊ីនធឺណិត។ បច្ចុប្បន្ន ប៉ូលីសកំពុងស៊ើបអង្កេតលើអ្នកលក់និងប្រតិបត្តិករដឹកជញ្ជូនទំនិញដើម្បីកំណត់ប្រភពប្រាក់ពិតប្រាកដ។ ប៉ូលីសបានប្រមូលប្រាក់នេះជាបណ្តោះអាសន្ននិងកំពុងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពផ្សេងៗដើម្បីស្វែងរកម្ចាស់។
យោងតាមច្បាប់ស្តីពី ការបាត់និងរកឃើញ (Lost and Found Act) ប្រាក់នឹងប្រគល់ជូនបុគ្គលដែលរកឃើញប្រសិនបើម្ចាស់ដើមមិនបង្ហាញខ្លួន ក្នុងរយៈពេលប្រាំមួយខែ។ អ្នករើសបានប្រាក់នោះ ត្រូវបង់ពន្ធ ២២ ភាគរយ។ ប្រសិនបើរកឃើញម្ចាស់ដើម សំណងពី ៥% ទៅ ២០% នឹងត្រូវសងទៅអ្នករើសបាន ឬប្រទះឃើញ។ ទោះយ៉ាងណាក៏ដោយ ប្រាក់នេះនឹងត្រូវប្រគល់ជូនរដ្ឋ ប្រសិនបើប្រាក់នោះត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]