ថៃ៖ បន្ទាប់ពីបានប្រកាសជាផ្លូវការ ចំពោះស្នេហាថ្មីរបស់ តារាសម្ដែងប្រុស លោក Punjan Prama ជាមួយនឹង Mishima Risa ដែលជាតារាម៉ូដែលស្រីជនជាតិជប៉ុនកំពុងពេញនិយមតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន ជាពិសេស​ ក៏បានធ្វើឱ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងកាន់តែតាមដានពីសកម្មភាពរបស់គូស្នេហ៍មួយនេះ។ 

យ៉ាងណាមិញ បើទោះបីជា មិនទាន់មានរូបភាពគូស្នេហ៍ ដែលអាចឲ្យហ្វេនៗបានមើលឃើញក៏ដោយ តែគូស្នេហ៍របស់តារាប្រុសរូបនេះ នៅតែមានភាពផ្អែមល្ហែមបំផុត ដោយកាលពីថ្មីៗនេះ តារាម៉ូដែល Mishima Risa បានចេញមកបង្ហោះឃ្លីបមួយ បង្ហាញពីពេលវេលាស្វីតៗ ដើម្បីអបអរ និងជូនពរថ្ងៃខួបកំណើត គម្រប់ ៣៥ ឆ្នាំ របស់ លោក Punjan ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នៅក្នុងនោះ អ្នកទាំងពីរ បានបង្ហាញពីសកម្មភាពកាយវិការ ដ៏រ៉ូមែនទិក ទឹកមុខញញឹមយ៉ាងមានក្ដីសុខ ជាពិសេស​ខាងស្រី បានបង្ហាញពីអាការៈខ្មាស់អៀនដ៏គួរឲ្យស្រលាញ់ ធ្វើឲ្យហ្វេនៗអ្នកគាំទ្រកាន់តែរំភើបជំនួស៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Punjan
Punjan
Punjan
គូស្នេហ៍ របស់ Punjan
គូស្នេហ៍ របស់ Punjan
Punjan និង គូស្នេហ៍
Punjan និង គូស្នេហ៍
Punjan និង គូស្នេហ៍
វីដេអូ Punjan និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]