រាជធានីភ្នំពេញ ៖ ពិតមែនហើយ ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ ត្រង់ថា ឆ្នាំនេះ មានបេក្ខនារីជា ខ្មែរ-កម្ពុជាក្រោមដំបូងហើយ ដែលបានដាក់ពាក្យចូលរួម ក្នុងការប្រកួតសម្រស់ Miss Universe Cambodia ដែលធ្វើឲ្យ មហាជនចាប់អារម្មណ៍ជាខ្លាំង។
ជាមួយគ្នានេះ មានទំព័រហ្វេសប៊ុក ហ្វេនៗរបស់បវរកញ្ញាខ្មែរជាច្រើន ហាក់ក៏កំពុងតែ ចាប់អារម្មណ៍នឹងបេក្ខនារីរូបនេះ ជាច្រើន ដោយក្នុងនោះ មានទំព័រហ្វេសប៊ុកខ្លះ បានបង្ហោះពីប្រវត្តិសង្ខេបខ្លះៗពីរូបនាង ម្តងហើយម្តងទៀត និងទំព័រហ្វេសប៊ុកខ្លះទៀត ដល់ថ្នាក់រំពឹងថា បេក្ខនារីខ្មែរ-កម្ពុជាក្រោម រូបនេះនឹង អាចក្លាយជា ម្ចាស់មកុដក្នុង ការប្រកួតដែលខិតជិតមកដល់នេះ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា រូបនាងមានឈ្មោះថា ឈុន ស្រីណែត ជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខនារីផ្សេងៗទៀត ដែលបានដាក់ពាក្យចូលរួមក្នុងការប្រកួតនេះ រូបនាង មានអាយុ ២៥ឆ្នាំ កម្ពស់ ១,៦៥ម៉ែត្រ ទម្ងន់៥០គីឡូក្រាម ចំណែកឯ មុខរបរសព្វថ្ងៃរូបនាង ធ្លាប់បង្ហើបប្រាប់ថា ខ្លួនជាគ្រូហាត់ប្រាណ ដូច្នេះហើយ គ្មានចម្ងល់អ្វីទេ ហេតុអ្វីបានជារាងរូវរបស់ ស្រីណែត ទាក់ទាញខ្លាំងបែបនេះ។
តែយ៉ាងណាក្តី បើទោះបីជា លទ្ធផលក្នុងការប្រកួតនឹងទៅជាយ៉ាងណានោះ ហ្វេនៗរបស់រូបនាងទាំងអស់ នៅតែបន្តគាំទ្ររូបនាង ដូចពេលមុនៗដដែល៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]