បរទេស៖ រឿងរ៉ាវស្នេហាឡើងចុះ រកាំរកុះ របស់​តារាបទេស​ ជឿជាក់ស្មានមិនត្រូវ ជាពិសេសនោះតារាៗ ដែលរស់នៅភាគប៉ែកអឺរ៉ុប​ តែងតែផ្លាស់ប្តូរដៃគូ របស់ពួកគេ ជារឿយៗ ទោះបីជាអ្នកទាំងនោះ បានរៀបការ ទទួលបានចំណងដៃ កូនៗក៏ដោយ ក៏ពួកគេនៅតែជ្រើសរើសផ្លូវមួយ ដែលចែកផ្លូវគ្នា​ បើជាពួកគេបានអស់និស្ស័យហើយនោះ។

លើសពីនេះទៀតសោត វាជារឿងធម្មតាទៅហើយ នៅពេលដែល មហាជន បានលេចឬ ចុះផ្សាយពី រវាងស្នេហាបែកបាក់របស់ពួកគេ ក៏ដូចជាបង្កាត់ភ្លើងជាមួយគូស្នេហ៍ថ្មី ដែលធ្វើឲ្យទស្សនិជន មិនចម្លែកចិត្ត នៅពេលពួកគេ​ បានផ្លាស់ប្តូរ មនុស្សដែលខ្លួនស្រលាញ់ ដូចជាខោអាវដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក៏មានគូស្នេហ៍ ក៏ដូចជាស្វាមីភរិយាតារាបរទេស មួយចំនួនតូចផងដែរ ដែលពួកគេបានរៀបការជាច្រើនឆ្នាំ ទោះបីជាកូនចៅ មួយសំបុកហើយក្តី ពួកគេនៅតែបន្តកាន់ដៃគ្នាដើរ បន្តប្រើប្រាស់ជិវិតនៅសេសសល់ ជាមួយមនុស្សដែលខ្លួនស្រលាញ់ ដល់ចាស់រៀងៗខ្លួន មើលថែគ្នាយ៉ាងមានក្តីសុខ។

ជាក់ស្តែង តារាសម្តែងជើងចាស់ ដែលអ្នកគ្រប់គ្នាបានស្គាល់ថា​ជាតួអង្គ Jame Bone ក្នុងខ្សែភាគយន្តដ៏ល្បី «007» លោក Pierce Brosnan ដែលបានរៀបការ ជាមួយ និងអ្នកកាសែតនាង Keely Shaye Smith បានជួបគ្នាជាលើកដំបូងក្នុងបទសម្ភាសន៍មួយនៅប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ១៩៩៤

បន្ថែមពីនេះ ពួកគេបានរៀបការនៅឆ្នាំ ២០០១ បន្ទាប់ពីបានយល់ចិត្ត មើលចិត្តគ្នារយៈពេល ៧ ឆ្នាំ ដោយរហូតមកដល់ពេលនេះ អ្នកទាំងពីរ ទទួលបានចំណងដៃ កូនប្រុសទាំងពីរ ក្រោយពីបានរៀបការបានជិត ២០ឆ្នាំ សាងគ្រួសារយ៉ាងមានសុភមង្គល។

តួយ៉ាង ក្រៅពីភាពឆើតឆាយ និងឡូយអស់ទាស់ក្នុងខ្សែភាគយន្ត តារាសម្តែង ជនជាតិអៀរឡង់លោក Pierce Brosnan បានធ្វើឱ្យមិត្តរួមការងារ និងអ្នកគាំទ្ររាប់លាននាក់កោតសរសើរចំពោះស្នេហាដ៏ស្រស់ស្អាតបរិសុទ្ធ ស្មោះត្រង់ ដែលមានភក្តីជាមួយប្រពន្ធដ៏ទន់ភ្លន់របស់លោក ដែលជាស្នេហាដ៏កម្រមួយ នៅក្នុងវិស័យហូលីវូដ៕

សូមទស្សនារូបភាពខាងក្រោម៖

ថ្ងៃរៀបការរបស់ពួកគេ
Pierce Brosnan និងក្រុមគ្រួសារ
Pierce Brosnan និងភរិយា 
Pierce Brosnan និងភរិយា 
Pierce Brosnan និងភរិយា 
Pierce Brosnan និងភរិយា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]