កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តដឹងស្រាប់ហើយថា HYBE ដែលជាផ្ទះរបស់ BTS និង TXT នឹងបង្ហាញខ្លួនជាក្រុមចម្រៀងស្រីថ្មីនៅត្រីមាសទី ៤ ឆ្នាំនេះ។ ដូចគ្នានេះដែរ HYBE បានរៀបចំក្រុមនារីថ្មី ដោយសហការជាមួយ Source Music ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

តួយ៉ាងលោក Bang Si Hyuk ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃ HYBE និង លោក Min Hee Jin ប្រធានម៉ាក (CBO) ដែលបានលើកក្រុមចម្រៀងស្រីល្បីៗ ដូចជា Girls 'Generation  f (x) និង Red Velvet ជាដើម នៅផលិតកម្ម SM Entertainment គឺ ឈានមុខគេក្នុងការផលិតក្រុមចម្រៀងនារីក្នុងវិស័យ K-pop

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនយក្សមួយនេះ កំពុងទាក់ទាញការចាប់អារម្មណ៍ ក៏ព្រោះតែពួកគេនឹងបង្ហាញខ្លួនក្រុមចម្រៀងនារីដំបូងរបស់ពួកគេឆាប់នេះ នាពេលខានមុខ។ ទោះយ៉ាងណាក៏ដោយមានការព្រួយបារម្ភថាវាអាចជះឥទ្ធិពលអវិជ្ជមានដល់ការបង្ហាញខ្លួន នៅត្រីមាសទី ៤ និងនៅឆ្នាំក្រោយ ដោយហេតុថាវាត្រូវការពេលវេលាខ្លះសម្រាប់ក្រុមចម្រៀងនារីថ្មីរបស់ពួកគេ ទាក់ទាញឲ្យមហាជនគាំទ្រក្រុមចម្រៀងនារីថ្មីរបស់ពួកគេ។

លើសពីនេះទៀតសោត មន្រ្តីប្រតិបត្តិមួយរូបមកពីក្រុមហ៊ុន HYBE បានបញ្ជាក់នៅថ្ងៃទី ៩ ខែសីហាថា ពួកគេកំពុងរៀបចំខ្លួនសម្រាប់ការចាប់ផ្តើមក្រុមចម្រៀងនារីនៅត្រីមាសទី ៤ ជាមួយនឹងកាលវិភាគពិតប្រាកដ នៃការចាប់ផ្តើមរបស់ពួកគេ ក៏ដូចជា ចំនួនសមាជិក និងប្រភេទតន្ត្រី ប៉ុន្តែត្រូវបានលាក់ការជាការសម្ងាត់។ មិនត្រឹមតែប៉ុណ្ណោះលោកបានបន្ថែមទៀតថា៖ 

 មន្រ្តីប្រតិបត្តិ

នេះបើ យោងតាមគេហទំព័រ Kipris ដែលជាគេហទំព័រស្វែងរកព័ត៌មានប៉ាតង់ និងពាណិជ្ជសញ្ញារបស់ការិយាល័យកម្មសិទ្ធិបញ្ញាក្នុងប្រទេសកូរ៉េ បានឲ្យដឹងថា HYBE បានចុះបញ្ជីកម្មសិទ្ធបញ្ញាឈ្មោះមួយចំនួនមានដូចជា «RED MARBLE» និង «CHAKHO» កាលពីខែមុន ដែលត្រូវគេប៉ាន់ស្មានថា​ នេះអាចជាឈ្មោះរបស់ក្រុមនារីថ្មីរបស់ពួកគេ។

យ៉ាងណាមិញក្រុមហ៊ុន HYBE ដើមឡើយមានគម្រោងបង្កើតក្រុមនារីនៅខែតុលាឆ្នាំនេះ ហើយបានបញ្ជាក់ថាពួកគេមានគម្រោងចាប់ផ្តើមក្នុងឆ្នាំនេះតែម្តង ដែលគេត្រូវបានរាយការណ៍មកថា Bang Si Hyuk នឹងជាអ្នកទទួលបន្ទុកធំជាងគេ រួមទាំងការផលិតតន្ត្រី ខណៈដែលលោក Min Hee Jin ក៏បានចូលរួមទទួលបន្ទុកក្នុងគម្រោងមួយនេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

 លោក Bang Si Hyuk  ប្រធានក្រុមប្រឹក្សាភិបាលនៃ HYBE
ក្មេងស្រីដែលគេសង្ស័យជា សមាជិកក្រុមចម្រៀងនារីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]