រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូន ប្រាកដជាស្គាល់ហើយ លោក​ ផន ផល្លា ដែលជាប្រធានមណ្ឌលកុមារកំព្រាមែកឈើ ដែលបានពេលនេះ លោកត្រូវបាន ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន តែងតែង និងផ្តល់ឋានៈ ឯកឧត្តម ផន ផល្លា ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ផន ផល្លា ធ្វើនៅព្រះបរមរាជវាំង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ផងដែរថា លោក ផន ផល្លា គឺជាអ្នកស្វែងរកមូលនិធិដើម្បីទ្រទ្រង់និង ជួយចិញ្ចឹមក្មេងកំព្រាចំនួន៦៨នាក់ នៅមណ្ឌលមែកឈើ។​ លោក ផន ផល្លា យកកុមារកំព្រាទាំងនោះ មកចិញ្ចឹមបីបាច់ថែរក្សា ព្រោះតែឪពុក-ម្ដាយពួកគេស្លាប់​ចោ​ល និងបោះបង់ពួកគេចោលជាដើម។ ទន្ទឹងនឹងនេះដែរ គេតែងឃើញ លោក ផន ផល្លា តែងតែចុះចែកអំណោយ ដល់​ប្រជាពលរដ្ឋ ជាពិសេសកុមារ តូចៗ នៅតំបន់គំនរសំរាមជើងឯកជាច្រើនដងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ លោក ផន ផល្លា ក៏ជាអនុប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានមូលនិធិសប្បុរសធម៌ នៃ​គណបក្សយុវជនកម្ពុជាផងដែរ។ លោក ផន ផល្លា តែងតែឈឺឆ្អាលបញ្ហានានា​ដែល​កើតឡើងក្នុងសង្គម ជាពិសេសលោកតែងតែធ្វើសកម្មភាពមនុស្សធម៌ ជាមួយឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាថែមទៀតផង៕

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះរាជក្រឹត្យ
លោក ផន ផល្លា 
លោក ផន ផល្លា និងគ្រួសារនាយប្រុញ 
លោក ផន ផល្លា 
លោក ផន ផល្លា និង​កុមារកំព្រា
លោក ផន ផល្លា និង​កុមារកំព្រា
លោក ផន ផល្លា និង​កុមារកំព្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]