ភ្នំពេញ៖ Decathlon ដែលជាក្រុមហ៊ុនលក់សម្ភារកីឡាមួយ ក្នុងចំណោមក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហានបន្តទៅមុខដើម្បីបំពេញនូវពាក្យស្លោករបស់ខ្លួន ដែលថា «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា» ។ ខណៈក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំមួយនេះ បានបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ មកម៉្លេះ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំសម្បើមមួយនេះ ដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំង នៅឆ្នាំ១៩៧៦ សព្វថ្ងៃមានហាងទំនិញជាង ១,៣០០ហាង និងដំណើរការក្នុង ៤២ប្រទេសផ្សេងៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សព្វថ្ងៃនេះ Decathlon Cambodia មានហាងចំនួន២ ហាងគឺនៅ Aeon Sen Sok និង Aeon Phnom Penh  មិនត្រឹមតែប៉ុណ្ណោះ Decathlon មានក៏មាន website ដែលអាចឲ្យអ្នកស្រឡាញ់កីឡាទាំងអស់ អាចកុម្ម៉ង់បាន ២៥ខេត្តក្រុងផងដែរ។

ដើម្បីអបអរសាទរខួប៣ឆ្នាំ Decathlon នឹងផ្តល់ឱកាសទ្វេដងដល់អ្នកចូលចិត្តកីឡាទាំងអស់។

ទី១: Anniversary Deal | 11.8

decathlon.com.kh ចែក Gift Card ដោយឥតគិតថ្លៃដល់អ្នករាល់គ្នា នៅថ្ងៃខួប៣ឆ្នាំរបស់ Decathlon Cambodia។ 

- រាល់ការបញ្ជាទិញសម្ភារកីឡាតាមរយ:វេបសាយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ០០:០០ ទៅដល់ម៉ោង ២៣:៥៩ ។

- លោកអ្នកចំណាយទឹកប្រាក់ចាប់ពី ៥០ដុល្លារ ឡើងទៅដល់ ៩៩ដុល្លារ និងទទួលបាន ៥ដុល្លារ Gift Card ភ្លាមៗ

លោកអ្នកចំណាយទឹកប្រាក់ចាប់ពី ១០០ដុល្លារ ឡើង និងទទួលបាន ១០ដុល្លារ Gift Card ភ្លាមៗ

ចំណាំ:

Gift Card មានត្រឹមតែ ១៨០ ប៉ុណ្ណោះ

Gift Card អាចប្រើបាននៅហាងផ្ទាល់គ្រប់ខាសារបស់ DECATHLON

  ចែក Gift Card ដោយឥតគិតថ្លៃ  
វីដេអូ

សម្រាប់ព័ត៌មានបន្ថែម:  https://www.decathlon.com.kh/km/content/33-free-gift-card-3rd-anniversary-km

ទី២: Happy 3rd Anniversary | Decathlon Sen Sok City

ការផ្តល់ជូនដ៏ពិសេសពី ឌីកាត់ឡុន កម្ពុជា ដើម្បីជាកាដូសម្រាប់អតិថិជនដែលបានគាំទ្ររហូតមក។ ចូលរួមទាំងអស់គ្នាដើម្បីឈ្នះឧបករណ៍កីឡាជាច្រើន។ 

សម្គាល់ៈ ព្រឹត្តិការណ៍នេះគឺសម្រាប់តែនៅ Decathlon Sen Sok City ប៉ុណ្ណោះ។  

លក្ខខណ្ឌដើម្បីចូលរួម៖

១.​លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹករាល់ការទិញសម្ភារកីឡា ចាប់ពី២០ដុល្លារ ឡើងទៅហាងសម្ភារកីឡា ឌីកាត់ឡុន ក្នុងអំឡុងពេលកម្មវិធីគម្រប់ខួប ៣ឆ្នាំ

២. កម្មវិធីនេះសម្រាប់តែការទិញសម្ភារកីឡានៅសាខា ឌីកាត់ឡុន សែនសុខ ប៉ុណ្ណោះ

៣.​ ការចាប់ឆ្នោតនឹងធ្វើឡើងនៅ ថ្ងៃទី១៥ សីហា ឆ្នាំ 2021 វេលាម៉ោង​ ៦ល្ងាច

៤.​ អតិថិជនមួយរូបអាចឈ្នះរង្វាន់ត្រឹមមួយប៉ុណ្ណោះ

៥. ​អតិថិជនម្នាក់អាចទទួលបានសន្លឹកឆ្នោតច្រើនបំផុតត្រឹម ៣ ប៉ុណ្ណោះក្នុងការទិញមួយលើក

៦. បុគ្គលិករបស់ Decathlon ទាំងអស់មិនអាចចូលរួមក្នុងការចាប់ឆ្នោតនេះបានឡើយ

៧. Decathlon សូមរក្សាសិទ្ធមិនទទួលយកនៅសន្លឹកឆ្នោតណា ដែលបំពេញព័ត៌មានមិនត្រឹមត្រូវ

៨. រង្វាន់ទាំងអស់មិនអាចប្តូរជាប្រាក់បានឡើយ

៩. រក្សាសិទ្ធកែប្រែ ដោយពុំបាច់ជម្រាបជូនជាមុន។

*បញ្ជាក់៖

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

វីដេអូ

សម្រាប់ព័ត៌មានបន្ថែម: www.decathlon.com.kh

កម្មវិធីចាប់រង្វាន់ពី Decathlon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]