ភ្នំពេញ៖ នៅខែសីហានេះ WEWATCH ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទូរទស្សន៍ មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី បាននាំយកហ្គេមជាង ១៧០ហ្គេមមកលើកម្មវិធីរបស់ខ្លួន។
ភាពជាដៃគូយុទ្ធសាស្ត្រជាមួយកម្មវិធីហ្គេម ប្រកបដោយភាពច្នៃប្រឌិត AirConsole បាននាំមកនូវហ្គេមជាច្រើនប្រភេទខុសៗគ្នាដល់អតិថិជនរបស់ក្រុមហ៊ុន WeWatch ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សWeWatch មានផ្តល់សេវាកម្មផ្សព្វផ្សាយកម្មវិធីបន្តនូវប៉ុស្តន៍ទូរទស្សន៍ជាតិ អន្តរជាតិ រឿងភាពយន្ត និងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនបានខិតខំអភិវឌ្ឍន៍ « WeWatch Game » លើប្រអប់ទូរទស្សន៍ WeWatch Home TV របស់ខ្លួនយ៉ាងសកម្ម ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន។
សម្រាប់ហ្គេមនេះផងដែរ គឺយើងអាចលេងបានច្រើនគ្នា ក្នុងពេលតែមួយ ហើយវានឹងផ្ដល់ជាបទពិសោធន៍ដ៏អស្ចារ្យមួយ ក្នុងការលេងហ្គេមលើកញ្ចក់ទូរទស្សន៍ធំ។
ការលេងហ្គេមនេះ មិនតម្រូវឱ្យអតិថិជនជាវឧបករណ៍ផ្សេងបន្ថែមទេ គឺយើងអាចប្រើប្រាស់ទូរស័ព្ទដៃ smart phone មកធ្វើការបញ្ជាលើអេក្រង់ទូរទស្សន៍ដោយបានងាយស្រួលថែមទៀតផង។
ដើម្បីអបអរសាទរក្នុងការនាំយកហ្គេមថ្មីនេះ មកដល់ប្រទេសកម្ពុជា ក្រុមហ៊ុន WeWatch នឹងធ្វើការផ្តល់ជូនសេវាកម្មហ្គេមដោយឥតគិតថ្លៃ(Free) ទៅដល់រាល់អតិថិជនថ្មី ដែលជាវយកកញ្ចប់សេវាកម្មទូរទស្សន៍ WeWatch Home TV និង WeWatch-everywherer App ឬអតិថិជនចាស់ដែលធ្វើការបន្តសេវា ក្នុងកំឡុងខែសីហាឆ្នាំ២០២១នេះ (តំលៃសេវាប្រចាំខែ WeWatch Game គឺ$4.99 ក្នុងមួយខែ)៕
សម្រាប់ពត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖
089 626 277 / 086 626 277 (ខ្មែរ, អង់គ្លេស)
071 188 8800 (ចិន)
Join Telegram: https://t.me/wewatchasia
Website: www.wewatch.asia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]