បរទេស៖ តារាចម្រៀងជើងចាស់ Jennifer Lopez តែងតែធ្វើឲ្យហ្វេនៗ និងមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំង រាល់ពេលដែលនាងបានបង្ហាញរាងយ៉ាងស្លីម និងស៊ិចស៊ីខ្លាំងបំផុតតាមរយៈការបង្ហោះរូបថ្មីៗនៅលើបណ្ដាញសង្គមម្ដងៗ។ ហើយក្នុងរូបភាពទាំងនោះ តារាស្រីរូបនេះ មើលទៅពិតនៅតែលេចធ្លោ ស្រស់ស្អាត ក្មេងជាងវ័យ រហូតគ្រប់គ្នាពោលពាក្យសរសើរជាហូរហែផងដែរ។
តើធ្វើយ៉ាងម៉េច ទើប Jennifer Lopez អាចថែរក្សាសម្រស់បានយ៉ាងល្អបែបនេះ ខណៈបច្ចុប្បន្នវ័យរបស់នាងក៏ឈានចូល ៥២ឆ្នាំទៅហើយ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិត សម្រាប់អាថ៌កំបាំងនៃការថែរក្សាសម្រស់របស់ Jennifer Lopez គឺមិនមានអ្វីពិបាកច្រើនទេ ហើយនាងក៏ធ្លាប់បាននិយាយដែរថា នាងមិនដែលធ្វើការវះកាត់កែសម្ផស្សអ្វីនោះឡើយ។ តែផ្ទុយទៅវិញ ដូចដែលហ្វេនៗដឹងស្រាប់ហើយថា តារាស្រីរូបនេះ ជាមនុស្សសកម្មលើការហាត់ប្រាណណាស់។ ពីមួយថ្ងៃទៅមួយថ្ងៃ នាងខំប្រឹងហាត់ប្រាណមិនដែលខានទេ ទោះបីក្នុងកំឡុងពេលនេះមានវិបត្តរោគរាតត្បាតក៏ដោយ ក៏នាងនៅតែព្យាយាមហាត់នៅផ្ទះដោយមានគ្រូបង្ហាត់ផ្ទាល់ខ្លួន។
លើសពីនេះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ បើតាមប្រភពបរទេសបានឲ្យដឹងបន្ថែមថា Jennifer Lopez មិនសូវចូលចិត្តទម្លាប់ញ៉ាំកាហ្វេ ឬភេសជ្ជៈដែលមានជាតិអាល់កុលនោះទេ ដោយនាងផឹកតែទឹកដែលច្រោះបែបធម្មជាតិច្រើនជារៀងរាល់ថ្ងៃប៉ុណ្ណោះ ដើម្បីបង្កើនជាតិទឹកក្នុងរាងកាយ និងជំនួយបានល្អចំពោះស្បែករបស់នាង។
ហើយចំពោះរបបអាហារ Jennifer Lopez តែងតែញ៉ាំនូវអាហារដែលផ្ទុកប្រូតេអ៊ីនច្រើន អាហារដែលគ្មានខ្លាញ់ ហើយជាធម្មតា នាងញ៉ាំតែសាច់គោ ត្រី Salmon និងបន្លែពណ៌បៃតងប៉ុណ្ណោះ ទើបធ្វើឲ្យសម្រស់របស់នាង នៅតែសាច់ចាំមិនចាស់តាមអាយុបែបនេះ៕
ប្រភព៖ Zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]