រាជធានីភ្នំពេញ៖ នៅថ្ងៃ០៩ សីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសជំរុញ ឬដូសទី៣ នៅក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះដែរ ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់នូវលក្ខខណ្ឌមួយចំនួន សម្រាប់អ្នកដែលអាចចាក់ដូសជំរុញ ឬដូសទី៣ បាន។
លក្ខខណ្ឌក្នុងការចាក់វ៉ាក់សាំងដូស ជំរុញ ឬ ដូសទី៣៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកដែលអាចចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងអាស្ត្រាហ្សេនីកាអំឡុងពេលនេះ ត្រូវគោរពទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
- អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ រួចរាល់ទាំង ២ដូសហើយ ត្រូវមានកម្លាតពី៦ ទៅ៨ខែ បន្ទាប់ពីដូសទី១
- ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ពុំទាន់មានការណែនាំណាមួយក្នុងការចាក់វ៉ាក់សាំងបួសជំរុញ ឬដូសទី៣ នៅឡើយទេ ដូចនេះ គ.រ.ក-១៩ នឹងធ្វើសេចក្តីជូនដំណឹងជាបន្តបន្ទាប់ទៀត នៅពេលដែលមានការ ណែនាំណាមួយ ជាក់លាក់ទាក់ទងនឹងការចាក់វ៉ាក់សាំងជូសជំរុញ ឬ ដូសទី៣ នេះ។
ឯកសារតម្រូវភ្ជាប់ជាមកជាមួយពេលទៅចាក់ចាក់សាំងដូស ជំរុញ ឬ ដូសទី៣៖
ចំពោះក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីរាជការស៊ីវិល និងអាជ្ញាធរមូលដ្ឋាននានា ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២រួចរាល់ ហើយត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
- ប័ណ្ណចាក់វ៉ាក់សាំងកូវី-១៩
- ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬ ប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដួសទី១ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]