កូរ៉េខាងត្បូង៖ ទោះបីសព្វថ្ងៃ តារាសម្ដែងដ៏មានប្រជាប្រិយភាពរបស់កូរ៉េ Song Hye Kyo នាងបានជាប់ឈ្មោះជាស្រីមេម៉ាយពិតមែន ប៉ុន្តែនាងនៅតែអាចថែរក្សាសម្រស់បានយ៉ាងស្រស់ស្អាត និងនៅតែល្បីល្បាញ អ្នកណាៗក៏ពោលសរសើរពីសម្រស់ដ៏ក្មេងជាងវ័យរបស់នាងមិនដាច់ពីមាត់នោះឡើយ។
ទន្ទឹមនឹងនេះដែរ បើទោះបីជាត្រូវបានមហាជនសរសើរថាជាស្រីស្អាតក្នុងពិភពសិល្បៈពិតមែន ប៉ុន្តែ Song Hye Kyo ឬគ្រប់គ្នាស្គាល់ថា ហាន់ជីអ៊ុន ក៏ធ្លាប់មានប្រវត្តិតែងខ្លួនមិនស្អាត មិនលេចធ្លោរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើងាកទៅមើលកាលពី១៤ ឆ្នាំមុន អ្នកមេម៉ាយអតីតភរិយាតារាប្រុស Song Joong Ki រូបនេះ បានចូលរួមមហោស្រពភាពយន្តហុងកុងលើកទី ២៦ ហើយធ្វើឲ្យគ្រប់គ្នាក្នុងពិធីមានការចាប់អារម្មណ៍ខ្លាំង។ ព្រោះពេលនោះនាងមានការតុបតែងខ្លួនរាងខុសបច្ចេកទេសបន្តិច ផាត់មុខស្លេកៗ ធ្វើសក់រួញអង្កាញ់ៗហាក់ដូចជាបុរាណខ្លាំងតែម្ដង។ បូករួមនឹងការស្លៀកពាក់រ៉ូបពណ៌សចងពុមរលុងៗ និងមានឌិនជាអង្កាំនៅលើទ្រូងនៃរ៉ូបថែមទៀតនោះ ទើបមើលទៅ Song Hye Kyo មិនសូវទាក់ទាញ និងថែមទាំងរងពាក្យរិះគន់ជាច្រើនកាលគ្រានោះ រហូតអាចនឹងធ្វើឲ្យនាងមានការបាក់មុខ និងស្ទើរមិនចង់ចងចាំរូបភាពមួយនោះទៀតសោះក្នុងឆាកជីវិតរបស់នាងថែមទៀតផង៕
ប្រិយមិត្តយល់យ៉ាងណាដែរ? ទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]