ចិន៖ ថ្មីៗនេះ យោងតាមប្រភពមួយ នៅលើ Weibo នៃសហគមន៍ជនជាតិចិននៅអាមេរិក ខាងមេធាវីបានធ្វើការបញ្ជាក់ថា តារាចម្រៀងប្រុស លោក Wu Yifan ត្រូវបានជាប់ក្នុងករណីសង្ស័យថា បានចាប់រំលោភអនីតិជននៅទីក្រុង Los Angeles ។

យោងតាម មេធាវី Wang Jing នៅរដ្ឋ California បាននិយាយថា កាលពីច្រើនឆ្នាំមុន តារាចម្រៀងប្រុស លោក Wu Yifan បានទៅទីក្រុង Los Angeles ដើម្បីរៀបចំការជ្រើសរើសបុគ្គលិក។ នៅក្នុងនោះ តារាប្រុសរូបនេះ ត្រូវបានគេសង្ស័យថា បានរួមភេទជាមួយសិស្សចិនម្នាក់ ដែលមិនទាន់គ្រប់អាយុនៅខណៈពេលនោះ ហើយឥឡូវនេះ ជនរងគ្រោះក្លាយជាមនុស្សពេញវ័យ និងបានទាក់ទងទៅមេធាវី ដោយចង់ដាក់ពាក្យបណ្តឹង ទៅលើ លោក Wu Yifan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តាមរយៈគណនីរបស់ជនរងគ្រោះ លោក Wu Yifan បានទៅទីក្រុង Los Angeles ដើម្បីដំណើរកម្សាន្ត និងរៀបចំកម្មវិធីជួបជុំហ្វេនៗ នៅពេលនោះដែរ ក្មេងស្រីម្នាក់នេះបានមកធ្វើជាអ្នកគាំទ្រ និងមានសំណាងបានធ្វើជាមិត្តភក្តិជាមួយនឹង Wu Yifan តាមរយៈកម្មវិធីជជែកតាមអ៊ីនធើណេត ដោយនៅជំហានបន្ទាប់នៃការណាត់ជួបគ្នា ក្មេងស្រីរូបនេះ ក៏ត្រូវបានតារាប្រុសរូបនេះ ចាប់រំលោភ។

យ៉ាងណាមិញ ដើម្បីការពារឯកជនភាព ខាងមេធាវីមិនបានបង្ហាញឈ្មោះអ្នកគាំទ្រស្រីម្នាក់នេះ ក៏ដូចជាព័ត៌មានលំអិតអំពីករណីនោះទេ ដោយគ្រាន់តែនិយាយថា ជនរងគ្រោះគឺជាសិស្សសាលាជនជាតិចិនម្នាក់ដែលក្នុងពេលមានរឿងកើតឡើង នាងមានអាយុក្រោម ១៨ ឆ្នាំ ហើយបច្ចុប្បន្ននេះ ករណីមួយនេះ ក៏កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Wu Yifan 
Wu Yifan 
Wu Yifan 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]