កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Han Ye Seul ថ្មីៗនេះបានបរិច្ចាគទឹកប្រាក់ចំនួន ៥០ លានវ៉ុន ស្មើនឹងប្រមាណ ៤៣៣៣.៨៧ ដុល្លារសហរដ្ឋអាមេរិក ដល់សមាគមរ៉ៃអង្គាសប្រាក់មួយនេះ តាមរយៈទីភ្នាក់ងាររបស់នាង។ តារាសម្តែងស្រីរូបនេះ ក៏បានស្នើឱ្យសមាគមជួយសង្គ្រោះគ្រោះមហន្តរាយជាតិស្ពាននៃក្តីសង្ឃឹមនេះ ប្រើថវិកាបរិច្ចាគរបស់នាងសម្រាប់ប្រជាពលរដ្ឋដែលនៅឆ្ងាយនិងត្រូវការជំនួយដោយសារជំងឺកូវីដ ១៩ ។ នេះបើយោងតាមបញ្ជាក់ឱ្យដឹងពី សមាគមជួយសង្គ្រោះគ្រោះមហន្តរាយជាតិដែលស្ពាននៃក្តីសង្ឃឹម (Hope Bridge National Disaster Relief Association) ដែលជាអង្គការជួយសង្គ្រោះដែលមានជំនាញក្នុងការរៃអង្គាសថវិកាសម្រាប់គ្រោះមហន្តរាយ។
ដោយឡែក សមាគមជួយសង្គ្រោះគ្រោះមហន្តរាយជាតិស្ពាននៃក្តីសង្ឃឹម គឺជាអង្គការឯកជនសុទ្ធសាធដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ ដោយកាសែតសារព័ត៍មាន ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គម នៅទូទាំងប្រទេសកូរ៉េនិងជាអង្គការផ្តល់ជំនួយផ្នែកច្បាប់តែមួយគត់ដែលអាចជួយដល់មូលនិធិសង្គ្រោះសម្រាប់គ្រោះធម្មជាតិនៅប្រទេសកូរ៉េ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា កាលពីឆ្នាំមុន សមាគមបានរៃអង្គាសប្រាក់បាន ៩៧.៤ ពាន់លានវ៉ុន ស្មើនឹង ៨៤.៥ លានដុល្លារ ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយបន្ទាន់ ដើម្បីយកឈ្នះជំងឺកូវីដ -១៩ និងបានប្រគល់វត្ថុជិត ២៦ លានដល់មនុស្សងាយរងគ្រោះ បុគ្គលិកពេទ្យនិងអ្នកជំងឺនៃកន្លែងព្យាបាលនានា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]