បរទេស៖ តារាចម្រៀងវ័យ ២៧ ឆ្នាំ Harry Styles និងតារាសម្តែងវ័យ ៣៧ ឆ្នាំឈ្មោះ Olivia Wilde បានផ្តល់សេចក្តីសុខ គ្នាទៅវិញទៅមកអំឡុងពេលវិស្សមកាលរបស់ពួកគេនៅLos Angeles នៅថ្ងៃទី ៨ ខែសីហា ជាមួយរូបភាពដើរបណ្តើរគ្នាយ៉ាងផ្អែមល្អែមរបស់អ្នកទាំងពីរ។  

ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលវិស្សមកាលនៅ Los Angeles អ្នកទាំងពីរ ត្រូវបានគប្រទះឃើញដើរបណ្តើរគ្នាយ៉ាងក្អាកក្អាយនៅតាមដងផ្លូវដោយមានពេលវេលាដ៏រីករាយនៅក្នុងថ្ងៃចុងសប្តាហ៍ ក្នុងគោលបំណងទៅញ៉ាំអាហារថ្ងៃរបស់ពួកគេ មើលទៅពួកគេពិតជាសមគ្នាខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ Harry Styles បានដុះពុកមាត់ដែលធ្វើឱ្យលោក មើលទៅចាស់ជាងអាយុពិតរបស់លោក តែមិនថ្វីទេ ដោយស្ទីលនេះក៏ធ្វើឱ្យតារាចំរៀងប្រុសនិងមិត្តស្រីរបស់លោកមើលទៅមិនសូវខុសពីរូបរាងឡើយទោះបីជាគម្លាតអាយុគ្នា ១០ ឆ្នាំក៏ដោយ។ 

មិនតែប៉ុណ្ណោះ កន្លងទៅ Harry បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលតារាចម្រៀងរូបនេះ បានផ្តល់សេចក្តីស្រលាញ់យ៉ាងពេញទំហឹង ទៅគូស្នេហ៍ ដោយសារតែនាងមិនត្រឹមតែចាស់ជាងរូបលោក ដល់ទៅ​១០ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាម្តាយដែលមានកូនពីរនាក់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Harry Styles និងមិត្តស្រី
Harry Styles និងមិត្តស្រី
Harry Styles និងមិត្តស្រី
Harry Styles និងមិត្តស្រី
Harry Styles និងមិត្តស្រី

ប្រភព៖ngoisao.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]