ចិន៖ រឿងរ៉ាវជីវិតក្រោយឆាករបស់តារាសម្តែងស្រី barbie hsu ដែលអ្នកគ្រប់គ្នាត្រូវបានស្គាល់ជាតួអង្គ «សាន់ ឆាយ» ដែលលេចឬនៃសារព័ត៌មាន ចុះផ្សាយព្រោងព្រាត នៃជីវិតគូរបស់តារាស្រីរូបនេះ បានសុំលែងលះប្តីដែលជាសេដ្ឋីមានមុខមាត់មួយក្នុងវណ្ណៈសង្គមប្រទេសចិន។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ រឿងរ៉ាវដែលបានបង្ករឲ្យមានភាពកាំរកូស ស្រពិចស្រពិលនេះ ជាពិសេសនោះ បានបណ្តាលឲ្យមហាជន ក៏ដូចជាទស្សនិកជន លើកយកមកធ្វើជាប្រធានបទគ្រប់ៗគ្នា នៅលើបណ្តាញសង្គមអ៉ីនធឺណែតដូច្នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង មានអ្នកយកព័ត៌មានចិនដីគោកម្នាក់ បានធ្វើការកិច្ចសំភាសនិ៍ជាមួយនឹងម្តាយបង្កើតរបស់តារាស្រីរូបនេះ ដោយ លោកស្រីបានរាយការណ៍ ក៏បានបញ្ជាក់លើកឡើង ថាកូនប្រសាប្រុសនិងកូនស្រីរបស់អ្នកស្រី គឺដូចជាឆ្កែនិងឆ្មា ដូច្នេះពួកគេឈ្លោះគ្នាជារឿងធម្មតានោះទេ នោះហើយជាអ្វីដែលជីវិតស្វាមី និងភរិយាមាន ។
តាមប្រភពដដែលអ្នកស្រីបន្តទៀតថា រហូតមកដល់បច្ចុប្បន្ន អ្នកទាំងពីររលែងមានភាពតានតឹងទៀតហើយ។ អ្នកស្រីបានបង្ហើបថា កូនប្រសារប្រុស ក៏ចង់មកតៃវ៉ាន់វិញ រក barbie hsu វិញដែរ ប៉ុន្តែអ្នកស្រី បានប្រាប់គេមិនឱ្យត្រលប់ទៅតៃវ៉ាន់នៅពេលនេះទេ ព្រោះឥឡូវនេះកូនប្រសាររបស់អ្នកស្រី រវល់ជាមួយការបើកអាជីវកម្មថ្មីរបស់គេ ហេតុដូច្នេះចង់ឱ្យគេផ្តោតលើការងាររបស់គេតែម្យា៉ង។
លើសពីនេះចាប់តាំងពីមានរឿងអាស្រូវនេះមក តារាស្រីរូបនេះ លែងបង្ហាញអស់កន្លះខែមកហើយ លើសពីនេះទៅទៀតតាមអ្នកជិតសិ្នទ្ធ របស់អ្នកម៉ាក់កូនពីររូបនេះ បាននិយាយថារូបនាង លែងទទួលយកការអញ្ជើញឱ្យថតកម្មវិធីនេះទៀតហើយ តែគ្រាន់តែបច្ចុប្បន្ននេះ ចង់ចំណាយពេលមើលថែកូន ៗ របស់នាងប៉ុណ្ណោះ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]