ការបន្សាបជាតិពុលពីស្បែកជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីជួយឲ្យស្បែកមានសុខភាពល្អ ក្មេងជាងវ័យ និងភ្លឺរលោង។ ពិតណាស់ រាងកាយ និងស្បែកអាចផ្ទុកជាតិពុលដោយកត្តាផ្សេងៗ ដូចជារបបអាហារ និងបរិស្ថានជាដើម។ ដូច្នេះហើយ ការបន្សាបជាតិពុលមានសារសំខាន់ណាស់ចំពោះស្បែក។ ខាងក្រោមនេះ ជាតិចនិកងាយៗ ដើម្បីបន្សាបជាតិពុលពីស្បែក។
១. រក្សាជាតិទឹកនៃស្បែកគ្រប់ពេល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិធីដ៏ល្អបំផុតក្នុងការបន្សាបជាតិពុល និងធានាថាជាតិពុលទាំងនោះ ត្រូវបានបណ្ដេញចេញពីស្បែក គឺយើងត្រូវញ៉ាំទឹកឲ្យបានច្រើន។ កត្តានេះអាចជួយរក្សាអនាម័យមាត់ធ្មេញ ក៏ដូចជារក្សាតុល្យភាពកម្រិតpHនៃរាងកាយទាំងមូលថែមទៀតផង។ លើសពីនេះ គ្នាយើងក៏អាចបន្ថែមក្រូចឆ្មារ ឬត្រសក់ពីរបីចំណិតទៅក្នុងដបទឹក ដើម្បីបន្ថែមរសជាតិស្រាល និងផ្ដល់វីតាមីនល្អៗ ដែលអាចជួយក្នុងដំណើរការបន្សាបជាតិពុលកាន់តែប្រសើរថែមទៀត។
២. របបអាហារមានតុល្យភាព
ដើម្បីជួយឲ្យស្បែកអាចទប់ទល់ និងកម្ចាត់ជាតិពុលបាន យើងត្រូវការវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាចាំបាច់។ ការញ៉ាំរបបអាហារដែលមានតុល្យភាព អាចជួយឲ្យរាងកាយឲ្យមានសុខភាពល្អ និងអាចបណ្ដេញសារធាតុពុល ក៏ដូចជាសម្បូរទៅដោយសារធាតុចិញ្ចឹមត្រឹមត្រូវ។
៣. គេងឲ្យបានគ្រប់គ្រាន់
មិនថាយើងជាអ្នកគេងពីព្រលប់ ឬយប់ជ្រៅនោះទេ ការគេងយ៉ាងហោចណាស់៨ម៉ោងក្នុងមួយថ្ងៃ អាចបំពេញថាមពលដល់រាងកាយ ក៏ដូចជាជួយឲ្យយើងមានអារម្មណ៍សកម្មភាពផងដែរ។ ចូរព្យាយាមកាត់បន្ថយស្រ្តេសឲ្យនៅកម្រិតទាប ពីព្រោះវាអាចបណ្ដាលឲ្យចាល់អាស៊ីដ។
៤. បង្កើតទម្លាប់លាងសម្អាតស្បែកត្រឹមត្រូវ
ការសម្អាតផ្ទៃមុខ និងស្បែកជារឿងសំខាន់មួយ បន្ទាប់ពីយើងក្រោកពីគេង។ ការធ្វើដូចនេះអាចជម្រះរាល់ធូលី ឬជាតិកខ្វក់ផ្សេងៗដែលអាចតោងជាប់នៅផ្ទៃមុខ ខណៈពេលដែលយើងគេង។ នៅពេលដែលយើងកំពុងគេង ស្បែកជួសជុលដោយខ្លួនឯង ព្រមទាំងអាចបណ្ដេញជាតិពុលនៅអំឡុងពេលនោះដែរ។ ដូច្នេះហើយ ស្បែកត្រូវការសម្អាតនៅពេលព្រឹកជាចាំបាច់។
៥. បញ្ចេញជាតិពុលដោយធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណអាចជួយបណ្ដេញជាតិពុលបានយ៉ាងស័ក្ដិសិទ្ធិ។ ជាក់ស្ដែង នៅពេលដែលយើងបែកញើស អំឡុងពេលធ្វើលំហាត់ប្រាណ ជាតិពុល និងភាពកខ្វក់ក៏ត្រូវបណ្ដេញចេញមកក្រៅដែរ។
៦. ជៀសវាងងូតទឹកក្ដៅរាល់ថ្ងៃ
ការងូតទឹកក្ដៅខ្លាំងពេក អាចរំខានដល់កម្រិតpH ហើយវាក៏អាចធ្វើឲ្យស្បែកមានបញ្ហាជាច្រើន។ ជាទូទៅ ការងូតទឹកក្ដៅអាចកម្ចាត់ញើសពីស្បែក ដែលធ្វើឲ្យយើងបែកញើសម្ដងទៀតបន្ទាប់ពីជូតសម្អាតខ្លួនរួច។ មួយវិញទៀត ការងូតទឹកក្ដៅក៏ធ្វើឲ្យរាងកាយរបស់យើងកើតមុនដូចគ្នា។
៧. កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងកុំជក់បារី
យើងរាល់គ្នាសុទ្ធតែដឹងហើយថា ការញ៉ាំគ្រឿងស្រវឹង និងជក់បារីជះឥទ្ធិពលមិនល្អដល់សុខភាពរបស់យើងឡើយ។ គ្រឿងស្រវឹងអាចនាំឲ្យស្បែកខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស ដែលជាលទ្ធផល ស្បែកយើងចាប់ផ្ដើមស្ងួត និងហត់នឿយ។ ចំណែកឯការជក់បារីក៏អាចបំផ្លាញខូឡាជែន និងភាពយឺតនៃស្បែក ដែលជាហេតុពន្លឿនភាពចាស់មុនវ័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]