បរទេស៖ យោងតាមគេហទំព័រអចលនទ្រព្យ Realestate របស់ប្រទេសអូស្រ្តាលីបាន ឲ្យដឹង ថា Liam Hemsworth បានទិញផ្ទះមួយនៅឆ្នេរសមុទ្រ Byron កាលពីខែធ្នូឆ្នាំ ២០២០ ក្នុងតម្លៃ ៦,៥ លានដុល្លារ។

គួរបញ្ជាក់ថា តារាសម្តែង Liam Hemsworth ជាម្ចាស់វីឡាដ៏ធំនិងរ៉ូមែនទិកមួយនៅ Byron Bay ជាកន្លែងដែលលោកនៅដាច់ដោយឡែកដើម្បីចៀសវាងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាមួយមិត្តស្រីរបស់លោកឈ្មោះ Gabriella Brooks ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ វីឡានេះមានទំហំ ៣,៨៧ ហិកតា ដែលមានទីតាំងស្ថិតនៅលើភ្នំជាប់នឹងឆ្នេរសមុទ្រខៀវស្រងាត់ ដោយនៅពេលដែលលោកនៅហូលីវូដ Liam Hemsworth ធ្លាប់សារភាពថាលោកតែងតែចង់រស់នៅក្បែរសមុទ្រ ដើម្បីឱ្យលោកបានហែលទឹកបានទៀងទាត់។

ដូច្នេះ បន្ទាប់ពីលែងលះតារាចម្រៀង Miley Cyrus ហើយត្រលប់ទៅប្រទេសអូស្ត្រាលីវិញដើម្បីតាំងទីលំនៅ Liam បានសំរេចចិត្តទិញផ្ទះក្នុងក្តីស្រមៃរបស់លោកនៅ Byron Bay ។ អ្វីដែលពិសេស ផ្ទះរបស់លោកព័ទ្ធជុំវិញដោយដើមឈើធានានូវភាពឯកជននិងភាពស្ងប់ស្ងាត់បំផុត លើសពីនេះ ផ្ទះនេះមានបន្ទប់គេង ៥ បន្ទប់ទឹក ៤ អាងហែលទឹកនៅទីធ្លា នៅខាងមុខគឺជាវាលស្មៅវែងដើម្បីលេងបាល់ ។

បច្ចុប្បន្ន Liam Hemsworth កំពុងនៅដាច់ដោយឡែកជាមួយមិត្តស្រីរបស់លោកនៅទីនេះបន្ទាប់ពី Byron Bay មានករណី Covid-19 ថ្មីៗជាបន្តបន្ទាប់៕

សូមទស្សនារូបភាពខាងក្រោម៖

Liam Hemsworth និងមិត្តស្រី
Liam Hemsworth
ទិដ្ឋភាពផ្ទះ Liam Hemsworth
ទិដ្ឋភាពផ្ទះ Liam Hemsworth
ទិដ្ឋភាពផ្ទះ Liam Hemsworth

ប្រភព៖ ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]