ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ បន្ថែមចំនួន ៥៩នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន៥៥នាក់ និង ជា ០៤នាក់ទៀត ជាករណីពលករខ្មែរមកពីប្រទេសថៃ។
ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង ក៏បានបញ្ជាក់ឱ្យដឹងថា មានករណីជាសះស្បើយមានចំនួន ៩៨នាក់ និងករណីស្លាប់មានចំនួន ០៣នាក់។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ទាំងនោះផងដែរ ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ចំពោះអ្នកវិជ្ជមានកូវីដ១៩ ដែលត្រូវបានបង្ហាញអត្តសញ្ញាណ ជាមួយព្រឹត្តិការណ៍ ២០កុម្ភៈ និងជាពលករមកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កកម្រិត១ នៅស្រុក និងក្រុងបាត់ដំបង។
សូមរំលឹកផងដែរថា មកទល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ៨២,៨៩៨នាក់ និង មានករណីអ្នកជាសះស្បើយចំនួន ៧៧,០៣៧នាក់ ក្នុងនោះ ករណីស្លាប់មានចំនួន ១,៦០២៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]