រាជធានីភ្នំពេញ៖ ស្ដ្រីម្នាក់ កំពុងត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌមានជ័យ តាមប្រមាញ់ស្វែងរក ដោយសារតែស្ត្រីរូបនេះ មានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ហើយមិនព្រមនៅព្យាបាល។

ស្ត្រីខាងលើរស់នៅបំរើតាមផ្ទះនៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយនៅក្នុងផ្ទះដែលស្ត្រីរូបនេះកំពុងធ្វើការ ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា ឆ្លងជំងឺកូវីដ១៩ ដែលត្រូវដឹកយកទៅព្យាបាលនៅសល់តែគាត់ម្នាក់ដែលនឹងត្រូវដឹកយកទៅព្យាបាល​ ផ្ទុយទៅវិញ បែរ​ជា ស្ត្រីរូបនេះ រត់គេចខ្លួនបាត់កាលពីវេលាទៀបភ្លឺថ្ងៃទី ១០ខែសីហា ដែលគេដឹងថាមកផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ​ទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ លោកស្រី ហួត ឃីម នាយករងរដ្ឋបាលសាលាខណ្ឌមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ លោកស្រី ហួត ឃីម បានរាយការណ៍ប្រាប់សាលាខណ្ឌច្បារអំពៅឱ្យជួយឃាត់ទុក ពីព្រោះគាត់មានពាក់ពន្ធ័និងអ្នកជំងឺកូវីដ១៩។

ក្នុងនោះដែរ អាជ្ញាធរខណ្ឌច្បារអំពៅ បានរួសរាន់ផ្តល់ដំណឹងទៅសាលាសង្កាត់ច្បារអំពៅទី២ឱ្យចុះទៅរកស្ត្រីដែលគេចខ្លួន តែជាលទ្ធផលគឺរូបគាត់ បានគេចខ្លួនទៅស្រុកកំណើត នៅភូមិស្នាញ ឃុំបាទី ស្រុកចន្រ្ទាខេត្តស្វាយរៀងបាត់ទៅហើយ។ ដូច្នេះសូមឱ្យអាជ្ញាធរដែលពាក់ព័ន្ធ ជួយឃាត់ទុកផង ព្រោះទប់ស្កាត់ជំងឺកូវីដកុំឱ្យឆ្លងរាលដាលបន្ត។

បើយោងតាមច្បាប់ ស្ត្រីដែលរត់គេចមិនព្រមចូលខ្លួនទៅព្យាបាលនេះ នឹងប្រឈមមុខទៅតាមផ្លូវច្បាប់ នៅពេលដែលស្ត្រីរូបនេះ បានជាសះស្បើយពីជំងឺកូវីដ១៩៕

ប្រភព៖ KT

ស្ត្រីរត់គេចខាងលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]