បរទេស៖ កាលពីថ្ងៃទី ១០ ខែសីហា គឺជាថ្ងៃកំណើតទី ២៤ របស់ សេដ្ឋីនី Kylie Jenner ក្នុងនោះ នៅលើបណ្តាញសង្គមសមាជិកគ្រួសារមិត្តភក្តិនិងអ្នកគាំទ្រជាច្រើនបានអបអរសាទរ ព្រមទាំងពាក្យជូនពរនាងជាច្រើនផងដែរ ។
ជាមួយគ្នានេះ នៅលើ Daily Mail មានអត្ថបទមួយដែលបានគាស់កកាយពីការផ្លាស់ប្តូររូបរាងដ៏អស្ចារ្យរបស់ Kylie Jenner បន្ទាប់ពីច្រើនឆ្នាំកន្លងមក។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមបងប្អូនទាំង៤នាក់ សម្រស់របស់Kylie Jenner គឺមានលក្ខណៈខុសគ្នាស្ទើរតែពាក់កណ្តាលទៅហើយ ដោយមើលទៅដូចជាមនុស្សពីរផ្សេងគ្នាអញ្ចឹងផងដែររហូតមកទល់ពេលនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលនាងឈានដល់វ័យពេញវ័យ Kylie បានអនុវត្តការតុបតែងខ្លួនផ្លាស់ប្តូរម៉ូតសម្លៀកបំពាក់ជាច្រើន ប៉ុន្តែនៅតែមិនមានភាពជឿជាក់លើរូបរាងរបស់នាង ដោយក្នុងបទសម្ភាសន៍ជាមួយ E! News នាងបាននិយាយថានាងមិនសប្បាយចិត្តចំពោះស្បែកស្លេកនិងបបូរមាត់ស្តើងរបស់នាងទេ ដោយសារសម្រស់របស់ Kim និង Kendall តែងតែធ្វើឱ្យ Kylie ច្រណែនចង់បានដូច។
គួរបញ្ជាក់ថា ទាំងនេះគឺជាហេតុផលធ្វើឲ្យ Kylie សម្រេចចិត្តកែប្រែខ្លួន ចាក់បបូរមាត់បន្ថែម និងចេះផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនរហូតដល់ក្លាយជាតារាម៉ូដែលនិងជាម្ចាស់ប្រេនគ្រឿងសម្អាងផ្ទាល់ខ្លួនមកដល់សព្វថ្ងៃ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ ZingNews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]