អាមេរិក៖ រឿងអាស្រូវរបស់តារាសម្តែងស្រីស្អាតក្មេង Zheng Shuang បានធ្វើឲ្យតារាស្រីរូបនេះ បានបាត់មុខពីសិល្បៈសូន្យឈឹង ចំពោះរឿងរ៉ាវពាក់ព័ន្ធនឹង «ការពពោះជំនួស និងការរំលូតកូន» បានធ្វើឲ្យបាត់បង់កេរ្តិ៍ឈ្មោះ ធ្លាក់ខ្លួនដល់បាត ព្រមទាំង មានបំណុលជាប់ខ្លួន មិនអាចដោះបានថែមទៀតផង។

ជាមួយគ្នា វាកន្លងទៅអស់រយៈពេលកន្លះឆ្នាំទៅហើយ ដែលតួស្រីក្នុងរឿងភាគ «Love O2O» កំពុងរស់នៅក្នុងស្ថានភាពយ៉ាងលំបាកនៅឯសហរដ្ឋអាមេរិក ព្រោះតែមិនមានចំណូលក្នុងជីវិតប្រចាំថ្ងៃ ដោយត្រូវរស់ទាំងវេទនា ពិតជាគួរឲ្យអាសូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ កាលពីថ្មីៗនេះ តារាសម្តែងចិនវ័យ​២៩ ឆ្នាំរូបនេះ បានចែករំលែកអារម្មណ៍របស់នាង ពិតជាគួរឲ្យអាណិត នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដោយសង្ឃឹម កំពុងអង្វរលង់តួ នឹងផ្តល់ផ្លូវជីវិតឲ្យនាងម្តងទៀត ដោយលើកឡើងថា៖

Zheng Shuang

ក្រៅពីនេះ តារាស្រីរូបនេះ បានអំពាវនាវដល់អ្នកគាំទ្រ នៅពេលប្រកាសរឿងរ៉ាវអំពីជីវិតដ៏កម្សត់របស់នាង នៅអាមេរិក ព្រោះរាល់ថ្ងៃ នាងបានជំនួយពីមិត្តភក្តិ ខណៈដែរគ្រួសារ និងគណនីធនាគារ ផ្ទាល់ខ្លួនរបស់នាងត្រូវបានបិទ អ្វីដែលងាក្រក់ជាងនេះ គឺថានាងត្រូវលើកទូរស័ព្ទដៃ ម្ចាស់បំណុល ខលមកទារលុយជារៀងរាល់ថ្ងៃថែមទៀតផង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖ 

Zheng Shuang
Zheng Shuang
Zheng Shuang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]