កូរ៉េខាងត្បូង៖ អ្នកគាំទ្រ ជាពិសេសហ្វេនៗ របស់ ក្រុមចម្រៀងនារី តំណាងជាតិជំនាន់ទី ២ Girls' Generation ប្រាកដជាបានជ្រាប ក៏ដូចជាកោតសរសើរ នៃសម្រស់ សមាជិកនីមួយៗ នៃក្រុមនារីមួយនេះ បានទាក់ទាញ​មហាជនទាំងពួង នៃសម្រស់របស់ពួកគេ សុទ្ធសឹងតែមានសម្រស់់ស្រស់សោភា។

ជាក់ស្តែង តាមរយៈរូបភាពប៉ុន្មានសន្លឹកក្រោមនេះ សមាជិកដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងក្រុម គឺតារាស្រី Soo Young កំពុងធ្វើឲ្យ មិត្តនារីលួចច្រណែន​ ក៏ដូចជាហ្វេនៗបុរស ឈ្លក់វង្វេងមិនស្ទើរ​ នៃរូបថតដែលតារាស្រីរូបនេះ​បង្ហោះនៅគណនី អ៉ីនស្តារក្រាម ជាមួយថតរូប Selfie បង្ហាញមុខយ៉ាងទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ រូបថតដែលតារាស្រីរូបនេះ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួន កាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហាញឱ្យដឹងថា រូបនាងពិតជាមានសម្រស់សាច់មុខ ស្រស់ស្អាតមិនណយទេ ម៉ង់ខៃរលោងគ្មានស្នាមបន្តិច ដោយបង្ហាញពីភាពទទេរស្អាត ដែលមិនទាន់ Make Up 

យ៉ាងណាមិញ ក្រោយពីបានឃើញមុខហ្ស៊ីនរបស់ដូច្នេះហើយ មហាជន ជាច្រើននាក់ កោតសរសើរ នៃសម្រស់មិនចេះរីកស្ងួត ពេលមុនគ្មានលាបក្រែមម្ស៉ៅបែបនេះរបស់នាង ក៏នៅតែស្រស់ស្អាតមិនចាញ់ពេលផាត់មុខប៉ុន្មាននោះទេហើយអ្នកខ្លះថែមទាំងសរសើរថា រូបនៅតែស្រស់ស្អាតក្មេងជាងវ័យ ទោះបីអាយុ ៣០ ជាងក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពដែល Soo Young បានបង្ហោះ
រូបភាពដែល Soo Young បានបង្ហោះ
រូបភាពដែល Soo Young បានបង្ហោះ
រូបភាពដែល Soo Young បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]