ចិន៖ នៅថ្ងៃទី ១១ ខែសីហា China Times បានរាយការណ៍ថា តារាសម្ដែងប្រុស Kim Dai Uyបានចែករំលែកពីស្ថានភាពលំបាកបន្ទាប់ពីការវះកាត់ប្លាស្ទិចបានបរាជ័យ ដោយតារាសម្តែងរូបនេះបានលាក់ខ្លួន ហើយបានបដិសេធឱកាសការងារទាំងអស់នៅក្នុងឧស្សាហកម្មកម្សាន្តអស់រយៈពេលជាង ២ ឆ្នាំមកនេះ។
គួរបញ្ជាក់ផងដែរថា Kim Dai Uy បានសារភាពថា បានធ្វើការវះកាត់កែសម្ផស្សដោយសារតែលោក មានអារម្មណ៍ថារូបរាងរបស់ខ្លូន តែបែរជាការសម្រេចចិត្តនេះធ្វើឱ្យលោកមានការសោកស្តាយ ដោយមុខរបស់ Dai Uy ខូចទ្រង់ទ្រាយនិងចាស់ជាងអាយុពិតរបស់លោកទៅទៀត បន្ទាប់ពីចាក់ថ្នាំ botox នៅហាងកែសម្ផស្សឯកជនមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារបែបនេះ តារាប្រុសរូបនេះ មិនចង់បង្ហាញខ្លួននៅចំពោះមុខទស្សនិកជនជាមួយនឹងរូបរាងមិនស្អាតបែបនេះ មិនតែប៉ុណ្ណោះ លោកបានឆ្លងកាត់នីតិវិធីកែសម្ផស្សជាច្រើនដើម្បីយកឈ្នះលើផលវិបាកនេះ ប៉ុន្តែនៅតែមិនអាចស្តារមុខមាត់មកដូចមុនបាន។។
លើសពីនេះ លោកក៏បានស្រែកយំទាំងទឹកភ្នែកថា៖
បច្ចុប្បន្ន ដោយសារគ្មានការងារធ្វើនិងគ្មានប្រាក់ចំណូល Dai Uy អាស្រ័យលើឪពុកម្តាយរបស់លោកទាំងស្រុង ដោយប្រាក់ដែលលោករកបានពីមុនក៏អស់ដែរបន្ទាប់ពីកែសម្រស់។ ជាមួយគ្នានេះ Dai Uy បាននិយាយថាលោកមិនពេញចិត្តនឹងរូបរាងបច្ចុប្បន្នរបស់លោកទេ ប៉ុន្តែក៏មិនចង់រស់នៅដោយមានកំហុសដែរ ដូច្នេះលោកបានសម្រេចចិត្តចែករំលែករឿងនេះដល់ទស្សនិកជនទាំងអស់៕
ប្រភព៖zingnews.
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]