ជំងឺ​បេះដូង​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​ និង​អាច​សម្លាប់​មនុស្ស​ក្នុង​រយៈពេល​ដ៏​ខ្លី។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​តាមដាន​មើល​សុខភាព​បេះដូង​ឲ្យ​បាន​ដិតដល់ ដើម្បី​បង្ការ​ ក៏​ដូចជា​​ចាត់វិធានការ​ព្យាបាល​​ឲ្យ​បាន​ទាន់​ពេល​វេលា​។ យ៉ាង​ណា​មិញ ដើម្បី​ដឹង​ថា​បេះដូង​យើង​មាន​សុខភាព​ល្អ​ ឬ​យ៉ាង​ណា​ គ្នា​យើង​អាច​សង្កេត​មើល​ចំណុច​ខាង​ក្រោម​នេះ។

១. ចង្វាក់​បេះដូង​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង្វាក់​បេះដូង​ប្រក្រតី​គឺ​ស្ថិត​នៅ​ចន្លោះ​៦០​ដល់​១០០​​ដង​ក្នុង​មួយ​នាទី​។ សម្រាប់​អ្នក​ដែល​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ មាន​ចង្វាក់​បេះដូង​ទាប​ត្រឹម​តែ​៤០​ដង​ក្នុង​មួយ​នាទី​ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ បេះដូង​មាន​សុខភាព​ល្អ​។

២. សម្ពាធ​ឈាម​

ជាមួយ​គ្នា​នេះ​ដែរ សម្ពាធ​ឈាម​ដែល​សម​ល្មម​ គឺ​ក្រោម​១២០/៨០​។ ​ ប្រសិនបើ​សម្ពាធ​ឈាម​យើង​ខ្ពស់​ជាង​១៣០/៨០​ បាន​ន័យ​ថា​ សុខភាព​បេះដូង​របស់​យើង​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ហើយ​។

៣. កម្រិត​ថាមពល​

ពិត​ណាស់​ នៅ​ពេល​ខ្លះ​ យើង​អាច​នឹង​មាន​អារម្មណ៍​នឿយហត់​ ប៉ុន្តែ​ប្រសិនបើ​យើង​ដង្ហក់​​ជា​ញឹកញាប់​​ វា​អាច​បញ្ជាក់​ថា​កម្រិត​ថាមពល​​យើង​​មាន​ភាព​មិន​ប្រក្រតី ដោយ​សារ​តែ​បេះដូង​​បូម​អុកស៊ីសែន​មិន​គ្រប់គ្រាន់​ ដែល​នេះ​ជា​សញ្ញា​មួយ​​ដ៏​គួរ​ឲ្យ​បារម្ភ។

៤. កូលេស្តេរ៉ូល​

ដូច​គ្នា​នេះ​ដែរ កូលេស្តេរ៉ូល​ជា​​សញ្ញា​សំខាន់​មួយ​ដើម្បី​កំណត់​ពី​សុខភាព​បេះដូង​។ ប្រសិនបើ​​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​ខ្ពស់​ពេក​ វា​អាច​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម​ ដែល​អាច​រារាំង​​ដល់​លំហូរ​ឈាម​។ នេះ​មាន​ន័យ​ថា​ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​បេះដូង​ដទៃ​ទៀត​។

៥. សុខភាព​មាត់​ធ្មេញ​ល្អ​

សុខភាព​មាត់​ធ្មេញ​ល្អ​ ក៏​មាន​សារសំខាន់​ចំពោះ​សុខភាព​បេះដូង​ដូច​គ្នា​។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​ ដោយ​សារ​ការ​ឆ្លង​មេរោគ​បាក់តេរី ឈឺ ឬ​ចេញ​ឈាម​អញ្ចាញ​ធ្មេញ វា​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​បេះដូង​ផង​ដែរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]