បរទេស៖ តាមការពិតទៅ នៅស្ទើរគ្រប់ប្រទេសទាំងអស់លើលោក សុទ្ធតែមានវប្បធម៌ទំនៀមទម្លាប់ផ្សេងៗគ្នា ជាពិសេស ការប្រារព្ធធ្វើពិធីរៀបការផ្ទាល់តែម្ដង។ ដោយក្នុងនោះ នៅពេលមានពិធីរៀបការ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ គឺការរៀបចំតុបតែងខ្លួនរបស់កូនកម្លោះ និងកូនក្រមុំ ព្រោះក៏ជារឿងដ៏សំខាន់ និងមានអត្ថន័យអស្ចារ្យម្យ៉ាងផងដែរ។ 

យ៉ាងណាមិញ សម្រាប់ការតុបតែងឲ្យកូនក្រមុំ បើនិយាយឲ្យជាក់ស្ដែង នៅឯប្រទេសចិន និងប្រទេសឥណ្ឌា គេតែងយកកន្សែងដែលមានពណ៌ក្រហមយកមកបង់ក ឬគ្របលើមុខ។ ប៉ុន្តែបើក្រឡេកទៅមើលនៅឯប្រទេសភាគខាងលិចវិញ គេបែរជាយកក្រណាត់ធ្វើពីស្បៃពណ៌សយកមកពាក់ពីលើក្បាល និងគ្របមុខទៅវិញ៕ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ តើហេតុអ្វីបានជាកូនក្រមុំ ត្រូវពាក់ស្បៃបែប hijab បែបនេះ នៅពេលរៀបការ? ហើយតើវាមានសារៈប្រយោជន៍អ្វីខ្លះ?

១.ជួយកំចាត់វិញ្ញាណអាក្រក់

ការពាក់ស្បៃរុំក្បាលបែបនេះ តាមពិតវាមានអត្ថន័យជាច្រើន ប៉ុន្តែអ្វីដែលជាអត្ថន័យពេញលេញបំផុត គឺដើម្បីការពារវិញ្ញាណអាក្រក់។ នេះបើយោងទៅតាម អបិយជំនឿរបស់ចាស់ៗ គឺត្រូវតែឲ្យកូនក្រមុំពាក់វាជាដាច់ខាត នៅពេលធ្វើពិធី ដើម្បីជៀសវាងរឿងរ៉ាវអាក្រក់ និងសំណាងអាក្រក់ៗឲ្យជៀសឲ្យឆ្ងាយ។ 

រូបតំណាង

២.ជួយក្រើនរំឮកដល់កូនកម្លោះ កុំឲ្យស្រឡាញ់ព្រោះតែសម្រស់

កាលពីមុន កូនក្រមុំនិងកូនកម្លោះ មិនត្រូវបានអនុញ្ញាតឲ្យជួបគ្នាមុនពេលរៀបការទេ។ ដូច្នេះ ស្បៃរុំគ្របមុខកូនក្រមុំជាការបិតបាំងមួយ ជួយរំលឹកដល់កូនកម្លោះ ថាគាត់មិនគួរស្រឡាញ់មនុស្សស្រីដោយគ្រាន់តែមើលលើសម្រស់របស់នាងខាងក្រៅប៉ុណ្ណោះទេ ពោលគឺបុរសគ្រប់រូបត្រូវតែឲ្យតម្លៃលើភាពស្រស់ស្អាតនៅក្នុងចិត្តរបស់នាង និងត្រូវស្រឡាញ់ប្រពន្ធរបស់គាត់ដោយអស់ពីដួងចិត្ត។

រូបតំណាង

៣.មិនធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍

ក្រៅពីអត្ថន័យខាងលើ hijab ក៏អាចជួយឲ្យកូនក្រមុំជៀសសវាងពីការចោលភ្នែកមើលពីគ្រប់គ្នាផងដែរ។ ហើយនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ កូនក្រមុំគឺជាមនុស្សតែម្នាក់ដែលស្រស់ស្អាតបំផុត។ ហេតុដូច្នេះហើយ នៅពេលនាងគ្របមុខជិតបែបនេះ សម្រស់ដ៏ស្រស់ស្អាតរបស់នាង គឺអាចទុកឲ្យស្វាមីរបស់នាងជាមនុស្សដំបូងបង្អស់ ដែលបានឃើញភាពស្រស់ស្អាតនោះបន្ទាប់ពីបើកស្បៃចេញ។

រូបតំណាង

ប្រភព៖ Kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]