បរទេស៖ អស់រយៈពេលជាច្រើនឆ្នាំដែលបានប្រឡូកនៅក្នុងវីស័យសិល្បៈ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ Beyonce នៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីហ្វេនៗ ជាមួយនឹងបទចម្រៀងដ៏ពេញនិយមជាច្រើន។ 

ដោយឡែក ទោះបីជាបានសាងភាពជោគជ័យនៅក្នុងអាជីពមួយនេះក៏ពិតមែន ប៉ុន្តែជីវិតរស់នៅរបស់នាងហាក់ជួបនឹងឧបសគ្គ បន្ទាប់ពីមានប្រភពមួយ បានបង្ហើបថា តារាចម្រៀងស្រីរូបនេះ មានបញ្ហាសុខភាពអស់រយៈពេលច្រើនឆ្នាំមកហើយ​ ពីជំងឺគេងមិនលក់ និងមានរបបអាហារធ្ងន់ធ្ងររហូតមិនញ៉ាំអាហារអ្វីទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានលើកឡើងពីបញ្ហារបស់ខ្លួនថា៖ 

Beyonce

ម៉្យាងវិញទៀត បន្ទាប់ពីទទួលរងនូវការខូចខាតទៅលើរាងកាយជាច្រើនឆ្នាំ Beyonce ក៏បានបន្ថែមទៀតថា៖ 

Beyonce

យ៉ាងណាមិញ តារាស្រីរូបនេះក៏ធ្លាប់បានសារភាពថា​ កាលពីមុននាងបានចំណាយពេលទៅលើ ការតមពីរបបអាហារយ៉ាងខ្លាំង និងបានយល់ច្រលំថា ការមើលថែខ្លួនឯង មានន័យថា គឺជាការធ្វើលំហាត់ប្រាណរួមទាំងការថែរក្សារាងកាយ។ ជាពិសេស នាងថែមទាំងធ្លាប់ស្រកទម្ងន់ ដោយមិនញ៉ាំនំបុ័ង ជាតិម្សៅ ជាតិស្ករ អាហារកែច្នៃ សាច់ និងគ្រឿងស្រវឹង ដែលនៅទីបញ្ចប់ វាបានធ្វើឱ្យនាងមានបញ្ហាឃ្លានខ្លាំង ផងដែរ៕ 

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Beyonce
Beyonce
Beyonce
Beyonce
Beyonce

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]