ការហាត់ប្រាណជួយបង្ការជំងឺមហារីក? បើនិយាយដល់ជំងឺមហារីក អ្នកណាក៏ខ្លាច អ្នកណាក៏បារម្ភដែរ ប៉ុន្តែគ្នាយើងដឹងទេជំងឺមហារីកមួយចំនួនអាចបង្ការបាន។ ជំងឺមហារីកកើតលើស្រ្តីមួយចំនួន អាចបង្ការបានតាមរយៈការហាត់ប្រាណ។ អ្នកស្លាប់ដោយសារជំងឺមហារីកប្រហែលជាពាក់កណ្ដាលត្រូវគេជឿថាអាចគេចផុតពី គ្រោះអាក្រក់នេះបានបើសិនជាបានអនុវត្តទម្លាប់រស់នៅល្អ។ នេះបើតាមការលើកឡើងរបស់ស្ថាប័នជំងឺមហារីកសហរដ្ឋអាមេរិក។
តើជំងឺមហារីកកើតលើស្រ្តីណាខ្លះអាចបង្ការបានដោយការហាត់ប្រាណ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជំងឺមហារីកស្រទាប់ស្បូន
ស្រ្តីដែលបានហាត់ប្រាណ១៥០នាទីក្នុងមួយសប្ដាហ៍ ឬច្រើនជាងនេះ អាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកស្រទាប់ស្បូនបាន៣៤ភាគរយទាបជាងអ្នកដែលមិនសូវហាត់ប្រាណ។ នេះបើតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យYale។
ដូចគ្នាដែរ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាស្រីៗមានសន្ទស្សន៍មាសរាងកាយ(BMI)ក្រោម ២៥ អាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកស្រទាប់ស្បូន៧៣ភាគរយទាបជាងស្រ្តីមិនសូវហាត់ប្រាណ និងមានសន្ទស្សន៍ម៉ាសរាងកាយលើសពី២៥។ ស្រ្តីដែលមានសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ជាង២៥ ត្រូវគេចាត់ទុកថាលើសទម្ងន់ហើយ។
២. ជំងឺមហារីកសុដន់
ការសិក្សាមួយចុះផ្សាយនៅក្នុងព្រឹត្តិបត្រស្រាវជ្រាវជំងឺមហារីកសុដន់ បានឲ្យដឹងថាស្រ្តីមានប្រវត្តិគ្រួសារកើតជំងឺមហារីកសុដន់ អាចកាត់បន្ថយហានិភ័យកើតជំងឺនេះរហូតដល់២៥ភាគរយ បើសិនជាបានហាត់ប្រាណជាប្រចាំ២០នាទីក្នុងមួយថ្ងៃ និងរក្សារបៀបរបបរស់នៅល្អ។
ដូចគ្នាដែរសម្រាប់ស្រ្តី ក្រោយអស់រដូវ បានចូលរួមការហាត់ប្រាណបែបប្រើកម្លាំងខ្លាំងៗ ក៏បានធ្វើឲ្យមានការប្រែប្រួលកម្រិតអ័រម៉ូន និងប្រូតេអ៊ីន ជាលំដាប់ ធ្វើឲ្យថយចុះអត្រាប្រឈមកើតជំងឺមហារីកសុដន់ដែរ។
ចំពោះស្រីៗដែលមានផ្ទុកកោសិកាបំប្លែងខ្លួនBRCA ដែលអាចធ្វើឲ្យមានហានិភ័យកើតមហារីកសុដន់ ការសិក្សាមួយចំនួនបានណែនាំថាការចាប់ផ្ដើមហាត់ប្រាណតាំងពីវ័យជំទង់ ជួយពន្យារការកើតជំងឺមហារីកសុដន់ ប៉ុន្តែថាមិនអាចការពារមិនឲ្យមានការវិវដ្ដនៃជំងឺនោះទេ។
៣. មហារីកក្រពេញអូវែ
ថ្វីបើត្រូវមានការសិក្សាបន្ថែមទៀត តែភស្តុតាងជាច្រើនបានបញ្ជាក់ថាការហាត់មានមានទំនាក់ទំនងក្នុងការកាត់បន្ថយជំងឺមហារីកក្រពេញអូវែ។ ការសិក្សារកឃើញថាស្រ្តីហាត់ប្រាណបែបប្រើកម្លាំងខ្លាំងៗជាប្រចាំបានកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពេញអូវែរាលដាល បើប្រៀបធៀបទៅនឹងស្រីមិនធ្វើសកម្មភាពរាងកាយទៀងទាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]