ភ្នំពេញ៖ នេះបើតាមប្រភពព័ត៌មានពីអនុគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលបង្ហោះ នៅគណនីជាផ្លូវការ លើបណ្តាញសង្គមហ្វេសប៊ុក បានរាយការណ៍មកថា បានរកឃើញ មនុស្សចំនួន ៩នាក់ ទទួលបានលទ្ធផលវិជ្ជមាន នៃវីរុសកូវីដ ១៩ ដែលមានទីតាំង នៅផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លើសពីនេះទៀតសោត ប្រតិបត្តិការស្វែងរក ដែលធ្វើសកម្មភាពភ្លាមៗ ដែលក្រុមគ្រូពេទ្យ បានស្រាវជ្រាវយកសំណាក រកតេស្តអ្នកសង្ស័យជាច្រើននាក់ អាជីវករ លក់ដូរនៅ ផ្សារឌុយមិច ដែលបានរកឃើញ វិជ្ជមាន ៩នាក់ លើអាជីវករ ដែលលក់ដូរនៅក្នុងផ្សារឌុយមិច និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងផ្សារឌុយមិច
ទីតាំងផ្សារឌុយមិច
ទីតាំងផ្សារឌុយមិច
ទីតាំងផ្សារឌុយមិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]