គ្រាប់ឈាមក្រហមជាគ្រាប់ឈាមដែលសម្បូរជាងគេនៅក្នុងរាងកាយយើង ក្នុងចំណោមគ្រាប់ឈាមដទៃទៀត (គ្រាប់ឈាមស ប្លាកែត…)។ ប៉ុន្តែ បើយើងខ្វះគ្រាប់ឈាមក្រហមនៅក្នុងខ្លួនវិញ យើងអាចប្រឈមនឹងបញ្ហាច្រើន ហើយជំងឺខាងក្រោមនេះ អាចជាមូលហេតុនៃការផលិតគ្រាប់ឈាមក្រហមថយចុះដែរ។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា គ្រាប់ឈាមក្រហមមាននាទីដឹកនាំអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់ និងចិញ្ចឹមគ្រប់សរីរាង្គរបស់មនុស្ស។ បើយើងមានបញ្ហាកង្វះគ្រាប់ឈាមក្រហម វាអាចប៉ះពាល់ដល់បញ្ហាសុខភាព និងអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត។ ក្នុងករណីដែលរាងកាយផលិតគ្រាប់ឈាមក្រហមថយចុះ វាអាចបណ្ដាលមកពីជំងឺមួយចំនួននេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. កង្វះអាហារូបត្ថម្ភ (ខ្វះជាតិដែក វីតាមីនB12។ល។)
២. ជំងឺក្រពេញអ័រម៉ូនទីរ៉ូអ៊ីត
៣. ជំងឺខ្សោយតម្រងនោម
៤. ជំងឺមហារីកគ្រាប់ឈាម
៥. ជំងឺមហារីកផ្សេងៗ
៦. ជំងឺខ្សោយខួរឆ្អឹង (បណ្ដាលមកពីសារជាតិពុលមួយចំនួនដូច ការប្រើថ្នាំមិនត្រឹមត្រូវ ថ្នាំបាញ់ដំណាំ។ល។)
ប្រសិនបើផលិតភាពឈាមក្រហមថយចុះ នោះយើងអាចប្រឈមមុខនឹងការកើតជំងឺកង្វះគ្រាប់ឈាមក្រហមមួយទៀត ហើយមូលហេតុដែលបណ្ដាលឲ្យបាត់បង់គ្រាប់ឈាមក្រហមអាចដោយសារ៖
– ការហូរឈាមច្រើន (របួស)
– ការរលាកផ្សេងៗដោយសារ បាក់តេរី វីរ៉ុស ប៉ារ៉ាស៊ីត ឬពពួកផ្សិត
– វិបត្តិអ័រម៉ូន បណ្ដាលឲ្យធ្លាក់ឈាម (ចំពោះស្ត្រី)
– ឬ ស្ត្រីពពោះ។
ចំពោះអ្នកជំងឺកង្វះគ្រាប់ឈាមក្រហមនឹងមានចេញរោគសញ្ញាឲ្យយើងដឹងបានដូច ស្លេកស្លាំងខុសពីធម្មតា ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ ឧស្សាហ៍វិលមុខ ឈឺក្បាល មានអារម្មណ៍ធេងធោង ញ័រទ្រូង បេះដូងលោតញាប់ ចុកទ្រូង ដង្ហក់ ឆាប់ហត់ខុសធម្មតា។
ហេតុដូចនេះ យើងត្រូវទៅពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីរកពីមូលហេតុនៃជំងឺបង្កពិតប្រាកដ។ សម្រាប់ការព្យាបាលជំងឺកង្វះគ្រាប់ឈាមក្រហមវិញ មិនមែនគ្រាន់តែជាការដាក់បញ្ចូលឈាមក្រហម ឬឲ្យថ្នាំជាតិដែកនោះទេ គឺត្រូវការព្យាបាលត្រឹមត្រូវ និងទាន់ពេលទាន់វេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]