បរទេស៖ តារាម៉ូដែល និងអ្នកជំនួញដ៏ល្បី Kylie Jenner បានបង្ហោះរូបភាពស៊ិចស៊ីដើម្បីអបអរ គម្រប់ខួប ឈានចូលវ័យ ២៤ឆ្នាំរបស់នាង ជាមួយនឹងការចាយបង្អួតរាង នៅខាងក្រោយ ផ្ទះវិឡាដែលមាតម្លៃ ១២ លានដុល្លាររបស់នាង។

ដូចគ្នានេះដែរ​តារាស្រី កើតឆ្នាំ ១៩៩៧រូបនេះ បានជ្រើសរើសរ៉ូប រោមចៀមរឹតពណ៌បៃតង ដែលលេចបញ្ចេញរាង​ យ៉ាងល្អឥតខ្ចោះ ជាមួយនឹងទំហំស្តង់ដារបស់មនុស្សស្រីទាំង៣​ ដែលបានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ មានការកោតសរសើរជាខ្លាំង នៃរូបរាងរបស់អ្នកម្តាយកូនមួយរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ជាមួយរូបភាពប៉ុន្មានសន្លឹកនេះ ក៏ទទួលបានការចុចបេះដូងរហូតទៅដល់ ៨លានដង នៅលើបណ្តាញសង្គមអ៉ីនស្តារក្រាម ដែលមានអ្នកតាមដានច្រើនជាង ២៥០លានអ្នក មិនត្រឹមតែប៉ុណ្ណោះ Kylie ថែមទាំងទទួលបានការជូនពរយ៉ាងពេញទំហឹង ពីសំណាក់ គ្រួសារ មិត្តភក្តិ ក៏ដូចជាហ្វេនរបស់នាងដែរ ក្នុងថ្ងៃពិសេសនេះផងដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner បង្ហោះរូបថ្មី
Kylie Jenner បង្ហោះរូបថ្មី
Kylie Jenner បង្ហោះរូបថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]