បរទេស៖ បន្ទាប់ពីតារាសម្តែង Ben Affleck និងតារាចម្រៀង Jennifer Lopez បានចាប់ផ្តើមទាក់ទងគ្នា កាលពីដើមខែកក្កដា រូបភាពជាច្រើន​ នៃអ្នកទាំងពីរ បានបន្តចែកចាយលើពាលពេញអ៉ីនធឺណែត ជាមួយសកម្មភាពរវាងគូស្នេហ៍ ខុសវ័យ ១៣ឆ្នាំមួយគូនេះ។

ជាក់ស្តែង ទាក់ទងគ្នាមិនទាំងបានប៉ុន្មានផង កាលពីថ្ងៃទី ១០ ខែសីហា មានអ្នកប្រមាញ់ថតរូប បានប្រទះឃើញ  Affleck បានបើកឡានទៅយក Jennifer Lopez ដើមមើលវីឡាធំស្កឹមស្កៃ មួយនៅ Beverly Hills ដែលប្រភពបានរាយការណ៍មកថា អ្នកទាំងពីរមានគម្រោងទិញផ្ទះរស់នៅជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អចលនទ្រព្យនេះមានទំហំជាង ៣.៥០០ ម៉ែត្រការ៉េឯណោះ ដែលបង្ហាញពីការរចនាដ៏ទំនើបឡើងទាន់សម័យ ផ្ទះនេះមានបន្ទប់គេងរហូតដល់ ១២ បន្ទប់ទឹកទៅដល់ ២៤ ថែមទាំងមានកន្លែងហាត់ប្រាណ និងហាត់កីឡាមួយជាមួយផងដែរ។

លើសពីនេះវីឡា នៅខាងក្រៅមានទីលានបាល់បោះ អាងហែលទឹកយ៉ាងធំទូលាយ បូករួម សួនច្បារធំល្វឹងល្វើយ ព័ទ្ធជុំវិញគួរឲ្យគយគន់ អ្វីដែលពីនោះ វាមាន បន្ទប់គេងទទួលភ្ញៀរ ជាច្រើនបន្ទប់ និងចំណតរថយន្តដាក់បាន ៨០ គ្រឿងថែមទៀតផង។ អ្វីដែលចាប់អារម្មណ៍ ប្រភពបានប៉ាន់ស្មានថា បច្ចុប្បន្នផ្ទះនេះត្រូវបានលក់ក្នុងតម្លៃត្រឹមតែ ៨៥ លានដុល្លារតែប៉ុណ្ណោះ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Ben Affleck និងតារាចម្រៀង Jennifer Lopez
Ben Affleck និងតារាចម្រៀង Jennifer Lopez 
ផ្ទះដែលមានតម្លៃជាង ៨០លានដុល្លារ
ផ្ទះដែលមានតម្លៃជាង ៨០លានដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]