ចិន៖ កាលពីថ្មីៗនេះ យោងតាមប្រភពមួយ បានបង្ហោះអត្ថបទមួយបង្ហាញពីសកម្មភាពមួយចំនួន របស់តារាសម្ដែងស្រី Liu Yifei ហៅ សៀវ ឡុងនី ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានបង្ហាញខ្លួនជាមួយនឹងជំនួយការផ្ទាល់ខ្លួននៅឯហាងអាហារមួយកន្លែង ព្រមទាំងបានតុបតែងខ្លួនក្នុងឈុតអាវពណ៌ស និងខោជើងវែង ដែលធ្វើឲ្យមនុស្សជាច្រើនមានភាពភ្ញាក់ផ្អើលខណៈពេលឃើញនាងស្លៀកពាក់ក្រាស់ៗនៅក្នុងអាកាសធាតុក្ដៅ។ 

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះនោះគឺ ឥរិយាបថរបស់ Liu Yifei នៅពេលដែលនាងបានជួបនឹងហ្វេនៗ ព្រោះនៅពេលដែលនាងបានចូលទៅដល់ក្នុងហាង រូបនាងក៏បានហ៊ុមព័ទ្ធទៅដោយមនុស្សមួយចំនួន ដើម្បីសុំហត្ថលេខា។ ប៉ុន្តែខណៈពេលនោះ តារាស្រីរូបនេះពិតជាមានភាពងាយស្រួលរួសរាយ នៅក្នុងការថតរូប និងចុះហត្ថលេខាទៅដល់ហ្វេនៗ ដោយគ្មានការបញ្ចេញពីភាពតានតឹង បើទោះបីជាពេលនោះគឺជាពេលវេលាផ្ទាល់ខ្លួនក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានបង្ហាញអត្តចរិតបែបនេះ បានធ្វើឲ្យហ្វេនៗទាំងនោះកាន់តែពេញចិត្តនិងសរសើរទៅលើចរិតលក្ខណៈរបស់នាងដែលមានភាពរាក់ទាក់ មិនសោះអង្គើយជាមួយនឹងមនុស្សជុំវិញខ្លួន បើទោះបីជាកាលពីមុននេះ រូបនាងធ្លាប់មានព័ត៌មានមិនល្អដូចជា បង្ហាញអាកប្បកិរិយាមិនរីករាយជាមួយនឹងជំនួយការផ្ទាល់ខ្លួននាង ផងដែឬ៕​

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
រូបភាព Liu Yifei ជាមួយនឹងអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]