កូរ៉េខាងត្បូង៖ Jisoo (BLACKPINK) តែងតែត្រូវបានគេស្គាល់តាមរយៈឈ្មោះហៅក្រៅថា «Miss Korea» ដោយសារតែមុខរបស់នាងស្រស់ស្អាតតាមបែបស្ទីលកូរ៉េ។ ប៉ុន្តែថ្មីៗនេះ Knet បានដឹងថាសម្រស់កាន់តែស្រស់ស្អាតនិងប្រណិតរបស់បងស្រីច្បងរបស់ BLACKPINK គឺសាកសមជាងឈ្មោះហៅក្រៅរបស់តារាស្រីកំពូលសម្រស់នេះទៅទៀត ។

ជាក់ស្ដែង នៅក្នុងរូបថតថ្មីៗជាច្រើនសន្លឹក ដែលបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង តារាស្រីរូបនេះកើតនៅឆ្នាំ ១៩៩៥ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមើលមិនដាក់ភ្នែក នៅពេលនាងបង្អួតសម្រស់ដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញនិងផ្អែមល្ហែមរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ​ Jisoo បានមកបង្ហាញរូបភាពក្នុងបន្ទប់ទំនើបមួយដែលមានភួងផ្កាកុលាបសផ្កាឈូកយ៉ាងស្រស់ស្អាត ប៉ុន្តែ Jisoo ត្រូវបានអ្នកលេងអ៊ីនធឺណេតកូរ៉េសរសើររថានាងមើលទៅដូចជាព្រះនាងអញ្ចឹង ។ សម្រស់ដ៏ស្រស់ស្អាតនិងចរិតលក្ខណៈរបស់សមាជិក  (BLACKPINK) រូបនេះបានធ្វើឲ្យអ្នកគាំទ្រកាន់តែស្រលាញ់ចូលចិត្តរូបនាងកាន់តែខ្លាំង 

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Jisoo
Jisoo
Jisoo
Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]