ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញជាសកល (Global Unpacked) ពីក្រុមហ៊ុន សាមសុង ដែលបានធ្វើឱ្យកក្រើក និងអង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកកាលពីយប់មិញ ម៉ោង ២១:០០ រួចមក ឥលូវនេះកំពូលស្មាតហ្វូនអេក្រង់បត់ដែលមានមន្តស្នេហ៍ទាក់ទាញបំផុត បានមកឈរបង្អួតរាងក្នុងប្រទេសកម្ពុជាយើងហើយនៅថ្ងៃនេះ។
គេថា «ទោះឮ ១ លាន ដង ក៏ពុំស្មើនឹងឃើញផ្ទាល់ ១ ដងដែរ» ពិតណាស់ ចាប់តាំងពីឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G តាមរយៈបណ្តាញសង្គមក៏ដូចជាគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង គឺបានចាប់អារម្មណ៍ និងលង់ចិត្តទៅហើយ ចុះទម្រាំបានឃើញផ្ទាល់ កាន់ផ្ទាល់ទៀត គឺដឹងតែទប់ចិត្តមិនបានហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នៅពេលនេះបានអភិវឌ្ឍនៅមុខងារថ្មី និងបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មី និងកាន់តែអស្ចារ្យជាមួយនឹងលក្ខណៈពិសេសដូចជា សម្រាប់ Z Flip3 5G អេក្រង់មុខធំជាងមុន មានពណ៌ស្អាតកាន់តែទាក់ទាញ ប្រើសេវា 5G ខណៈដែល Galaxy Z Fold3 5G បានអភិវឌ្ឍនូវប៊ិកដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដ៏អស្ចារ្យបំផុត អ្វីដែលពិសេសបំផុតនោះ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែលផលិតចេញមកពេលនេះ គឺជាស្មាតហ្វូនបត់ដែលមានភាពរឹងមាំធន់បំផុត និងមានមុខងារការពារជម្រាបទឹក។
លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា៖
សូមបញ្ជក់ថា ដើម្បីអបអរនូវព្រឹត្តិការណ៍ Unpacked (បង្ហាញខ្លួនជាផ្លូវការ) ពេលនេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកម្ម៉ង់ទុកមុន ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖
* កម្ម៉ង់ទិញទុកមុន Galaxy Z Fold3 5G (12GB / 512GB) នឹងទទួលបានដូចជា ៖
- ស្រោមបត់ដែលបំពាក់មកជាមួយ S pen
- ឆ្នាំងសាកថ្មឥតខ្សែ (Wireless Charge Due)
- Galaxy Buds2
- បញ្ចុះតម្លៃ ១៥០ ដុល្លារ ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ)
- ស៊ីមស្មាតលេខពិសេសតម្លៃ ១២៩ ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតចំនួន ៥២ សប្តាហ៍
* កម្ម៉ង់ទិញទុកមុន Galaxy Z Flip3 5G (8GB / 256GB) នឹងទទួលបានដូចជា ៖
- ស្រោមថ្លាមានក្រវិល (Clear Cover with holding ring)
- ឆ្នាំងសាកថ្មឥតខ្សែ (Wireless Charge Pad)
- Galaxy Buds2
- បញ្ចុះតម្លៃ ១០០ ដុល្លារ ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ)
- ស៊ីមស្មាតលេខពិសេសតម្លៃ ១២៩ ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតចំនួន ៥២ សប្តាហ៍
សាមសុង តែងតែផ្តល់ភាពភ្ញាក់ផ្អើលបំផុតដែលនឹកស្មានមិនដល់ សម្រាប់លោកអ្នកជានិច្ច ទទួលយកកំពូលបទពិសោធន៍ថ្មី និងបង្ហាញពីភាពទាន់សម័យដ៏អស្ចារ្យរបស់អ្នក (Unfold Yourself…) សាមសុង ជាទីទុកចិត្តបំផុត។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]