ភ្នំពេញ: យោងតាមសារបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍  ទី១២ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac)ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកពីប្រទេសចិនមកដល់កម្ពុជាយើងទៀតហើយ។ វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំដែលកំពុងដំណើរការចាក់ជូនជារៀងរាល់ថ្ងៃនេះ។

សូមរំលឹកផងដែលថា ផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ស្តីពីទិន្នន័យនៃអ្នកទទួលបានវ៉ាក់សាំង ដោយគិតត្រឹមថ្ងៃម្សិលមិញនេះ មានដល់ទៅ ៨,៥៩១,១០៩នាក់ ឬស្មើនឹង៨១,១៦%ធៀបនឹងប្រជាជនសរុប១០លាននាក់៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

ប្រភពរូបភាព: គេហទំព័រហ្វេសប៊ុក(សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន)

ការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់
ការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់
វ៉ាក់សាំងស៊ីណូវ៉ាក់
វ៉ាក់សាំងស៊ីណូវ៉ាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]