កូរ៉េខាងត្បូង៖ បើយោងតាម នៅថ្ងៃទី ១២ ខែសីហាសារព័ត៌មាន Dispatch បានរាយការណ៍ថាតារាសម្តែងជើងចាស់លោក Kim Yong Gun បានផ្សះផ្សាជាមួយមិត្តស្រីអាយុ ៣៦ ឆ្នាំរបស់លោក នៅក្នុងពាក្យបណ្តឹងដែលថាតារាសម្តែងរូបនេះបង្ខំឱ្យដើមចោទ A រំលូតកូន។

យោងតាមគេហទំព័រ Dispatch បានឱ្យដឹងថាថ្មីៗនេះ Kim Yong Gun និងមិត្តស្រីរបស់លោកមានកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូល។ ដោយ Kim Yong Gun បានសុំទោស ហើយបានសារភាពថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារKim Yong Gun 
Kim Yong Gun

ជាពិសេសលោក Kim Yong Gun  បានសន្យាថានឹងនាំចូលសៀវភៅចុះឈ្មោះគ្រួសារសម្រាប់កូនដែលនឹងកើតក្នុងពេលឆាប់ៗនេះ។ តារាសម្តែងរូបនេះបានគាំទ្រយ៉ាងសកម្មដល់ ក្នុងអំឡុងពេលមានផ្ទៃពោះនិងផ្តល់ការគាំទ្រយ៉ាងពេញលេញដល់កុមារផងដែរ។ 

ទន្ទឹមនឹងការ ប្រឈមមុខនឹងអាកប្បកិរិយាស្មោះត្រង់របស់ Kim Yong Gun មិត្តស្រីអាយុ ៣៦ ឆ្នាំរបស់តារាសម្តែងរូបនេះបានសម្រេចចិត្តដកពាក្យបណ្តឹងវិញ។ លើសពីនេះទៅទៀត តារាសម្តែងរូបនេះបានសូមអង្វរដល់ទស្សនិកជនឱ្យអភ័យទោសចំពោះពាក្យសម្តីនិងទង្វើរមិនគប្បីរបស់លោកផងដែរ៕

Kim Yong Gun

ប្រភព៖zingnews.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]