ភ្នំពេញ៖ មូលនិធិអឹមវីអិល (MVL Foundation) លីមីតធីត បានប្រកាសជាផ្លូវការណ៍ នូវការផ្តល់ជំនួយជាទឹកប្រាក់សរុប ៥ លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាបង្កើតសាលា សប្បុរសធម៌នៅកម្ពុជា។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងអប់រំ យុវជន និងកីទ្បា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងមូលនិធិអឹមវីអិល ដែលជាផ្នែកមួយនៅក្នុងបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន TADA ដែលជាកម្មវិធីផ្តល់សេវាដឹកជញ្ជូនទំនិញ និងអ្នកដំណើរ មិនគិតកម្រៃជើងសារ ពីអ្នកបើកបរ ដ៏ល្បីល្បាញមួយនៅប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស



គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺដើម្បីជួយគាំទ្រដល់ការអប់រំថ្នាក់មូលដ្ឋាន តាមរយៈការកសាងសាលាបឋមសិក្សា ក៏ដូចជាការលើកស្ទួយប្រព័ន្ធអប់រំ តាមបែបឌីជីថល សម្រាប់ឲ្យកុមារមានភាពងាយស្រួលក្នុងការ សិក្សាពីចម្ងាយ បានរហ័សជាងមុន ព្រមទាំងមានប្រសិទ្ធិភាព ជាពិសេសអំទ្បុងពេលរីករាលដាលនៃជំងឺកូវីដ១៩។

ពិធីចុះហត្ថលេខា

ឯកឧត្តម បណិ្ឌតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ កម្ពុជាដែលបានដឹកនាំការ​​​ចុះហត្ថលេខា​​ លើអនុស្សរណៈយោគយល់នេះបានមានប្រសាសន៍ថា៖

ឯកឧត្តម បណិ្ឌតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ 

បន្ថែមពីលើការកសាងសាលារៀនថ្មី MVL ក៏ផ្តោតទៅលើការកែលម្អសាលា ដែលមានស្រាប់ ឲ្យកាន់តែប្រសើរជាង មុនតាមរយៈការកែលម្អថ្នាក់រៀន ការបន្ថែមបន្ទប់ពិសោធន៍ បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត ការបំពាក់ប្រព័ន្ធអ៊ិនធើណេត និងសម្ភារៈសិក្សាចាំបាច់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

គម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅក្នុងទីក្រុងភ្នំពេញដំបូងគេ ពីពាក់កណ្តាលឆ្នាំ ២០២១ នេះតទៅ។ MVL រួមជាមួយក្រុមការងារ TADA នៅប្រទេសកម្ពុជា នឹងទទួលបន្ទុកការងារក្នុងការជ្រើសរើសទីតាំងសាលារៀន ការសាងសង់ និងការផ្តល់ការងារដល់បុគ្គលិកផ្នែកអប់រំដូចជាគ្រូបង្រៀនជាដើម។

លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL បានមានប្រសាសន៍ថា៖ 

លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL

បច្ចប្បន្ននេះ MVL កំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងការបង្កើតកម្មវិធីកក់ការធ្វើដំណើរ និងដឹកជញ្ជូន តាមទូរស័ព្ទដៃ នៅតំបន់អាស៊ីអាគ្នេយ៍ដោយមានអ្នកប្រើប្រាស់សរុបចំនួន ១.១១ លាននាក់ ព្រមទាំងមានការកក់ប្រើប្រាស់សរុបរហូតដល់ទៅ ៤.១៥ លានដង។ នៅចុងឆ្នាំនេះ បន្ទាប់ពីកសាងស្ថានីយ៍សាកអាគុយ និងរោងចក្រតំឡើង យាន្តជំនិះអគ្គីសនីរួចរាល់ នៅក្នុងប្រទេសកម្ពុជា MVL ក៏ត្រៀមលក់យានជំនិះអគ្គីសនី (EV) ទៅកាន់ទីផ្សារក្នុងស្រុក តាមរយៈក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា Onion Mobility៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]