កូរ៉េខាងត្បូង៖ ជាការពិត នៅពេលដែលយើងក្លាយជាតារាល្បី នៅពេលឡើងឆាកតន្រ្តី គ្មានតារាណាម្នាក់ចង់មានបញ្ហានោះទេ ដូច្នេះហើយទើបពួកគេតែងតែព្យាយាមប្រិតប្រៀងរៀបឬកពារកុំឲ្យមានកំហុសឆ្គង ពិសេសគឺការៀបចំឈុតសំលៀកបំពាក់របស់ពួកគេផ្ទាល់តែម្ដង។ 

យ៉ាងណាមិញ បើទោះបីជាអ្នកខ្លះ ខំព្យាយាមកុំឲ្យមានកំហុសឆ្គងកើតោឡើងពេលឡើងឆាកយ៉ាងណាក៏ដោយ ក៏ពេលខ្លះពួកគេភ្នាត់ស្នៀតបង្កើតជារឿងបាក់មុខដោយអចេតនានៅមុខទស្សនិកជនជាច្រើនលើកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រុមតារាចម្រៀងកូរ៉េ BLACKPINK ក៏ដូចគ្នា ដោយកន្លងមក មហាជនក៏ដូចជាហ្វេនៗ តែងតែពោលសរសើរអំពីសមត្ថភាពដ៏ពូកែរបស់សមាជិកទាំង ៤នាក់។ តែក្នុងនោះ ពួកគេក៏ធ្លាប់បានជួបរឿងអាម៉ាស់ពេលកំពុងសម្ដែងលើឆាកញឹកញាប់ដែរ ប៉ុន្តែពួកគេក៏អាចកែប្រែស្ថានការណ៍មកជាល្អវិញមិនឲ្យបាក់មុខទាន់នោះឡើយ៕

ចង់ដឹងថា សមាជិកទាំង ៤នាក់ BLACKPINK ធ្លាប់ជួបរឿងអ្វីខ្លះ? ទស្សនារូបភាពខាងក្រោម៖

១.Jisoo

កាលពីឆ្នាំ ២០១៧  Jisoo នាងបានស្លៀកសំពត់និងពាក់អាវបែបសាច់ក្រណាត់ស្តើង ហើយបង្ហាញក្បាច់រាំយ៉ាងលះៗ ទើបធ្វើឲ្យអាវរបស់នាងរហែកត្រង់ក្រោមក្លៀក។ តែយ៉ាងណា Jisoo នៅតែអាចរាំបានរហូតដល់ចប់បទ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។

Jisoo

-កាលពីឆ្នាំ ២០១៨ Jisoo បានប្រឈមមុខនឹងបញ្ហាមួយនៅពេលសម្ដែងលើឆាក។ ដោយកាលនោះ ពេលច្រៀងនិងរាំចប់ អាវដែលនាងពាក់ ស្រាប់តែប្រេះឡេវពីខាងមុខស្ទើរតែចេញសាច់ផ្ទៃខាងក្នុង ប៉ុន្តែនាងដឹងខ្លួនទាន់ ក៏យកដៃខ្ទប់ ដើរឪនៗ មិនឲ្យគ្រប់គ្នាចាប់អារម្មណ៍ទៅវិញ។

ចុចទីនេះដើម្បីមើលវីដេអូ Jisoo

២.Rosé

Rosé គឺជាសមាជិកម្នាក់ក្នុងក្រុម ដែលជារឿយៗនាងតែងមានបញ្ហាជាមួយសម្លៀកបំពាក់និងគ្រឿងតែងកាយនៅលើឆាកញឹកជាងគេ ប៉ុន្តែនាងពិតជាពូកែដោះស្រាយបានយ៉ាងស្ទាត់ជំនាញបំផុត។ 

-នៅឆ្នាំ ២០១៧ ខ្សែក្រវ៉ាត់វែងដែលក្រវ៉ាត់ជាប់អាវក៏បានរអិលចេញពីអាវរបស់នាង ពេលកំពុងសម្ដែង។ ប៉ុន្តែ Rosé បានដោះស្រាយវាដោយស្ងប់ស្ងាត់ទោះបីជានាងទើបតែជាបង្ហាញខ្លួនថ្មីៗក៏ដោយ។

Rosé 

-កាលទៅកម្មវិធីពានរង្វាន់ MMA ឆ្នាំ ២០១៨ Rosé ខំអស់ពីសមត្ថភាពបញ្ចេញក្បាច់រាំយ៉ាងរស់រវើក ទើបធ្វើឲ្យអាវរបស់នាងដាច់ឡេវខាងក្រោយស្ទើរតែរបូតចេញពីខ្លួន តែជាសំណាងដែលនាងបានពាក់អាវកាក់ការពារមួយជាន់ទៀត បើមិនដូច្នេះទេគ្រប់គ្នានឹងឃើញខ្ទេចគ្មានសល់។ ចុចទីនេះដើម្បីមើលវីដេអូ Rosé

-នាងធ្លាប់កំពុងរាំលើឆាកសុខៗ ក៏ជ្រុះក្រវិល តែនាងបានទាត់ចេញយ៉ាងលឿន ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងសមាជិកផ្សេងទៀត ប្រសិនបើពួកនាងបានជាន់វាដោយចៃដន្យ។ ចុចទីនេះដើម្បីមើលវីដេអូ Rosé

-ចិញ្ជៀនជាប់នឹងរ៉ូបពេលកំពុងរាំ តែនាងស្រាប់តែដោះស្រាយភ្លាមៗ ដោយដោះចិញ្ជៀននោះបោះចោលតែម្ដង។

សូមចុចទីនេះដើម្បីមើលវីដេអូ Rosé

៣.Lisa

Lisa

Lisa មិនសូវធ្លាប់មានរឿងភ្នាត់ស្នៀតដូចសមាជិកផ្សេងទៀតប៉ុន្មានទេ។ តែកាលពីឆ្នាំ ២០១៩ ខោអាវដែលស្លៀកឡើងឆាក គឺមានម៉ូតខ្សែច្រវ៉ាក់ចងក្បែរចង្កេះឡើងឡូយ។ តែពេលឡើងសម្ដែងលើឆាក ស្រាប់តែច្រវ៉ាក់នោះ របូតដាច់បន្តិច ធ្វើឲ្យវាជ្រុះយ៉ាងវែងទៅក្រោមអូសស្ទើរដល់ឥដ្ឋ។  ប៉ុន្តែជាសំណាងល្អដែលគ្មានបញ្ហាកើតឡើងបន្ទាប់ពីនោះ។ ចុចទីនេះដើម្បីមើលវីដេអូ Lisa

៤.Jennie

Jennie

-ឆ្នាំ ២០១៨ ជេននីមានបញ្ហានៅពេលសម្ដែង ដោយសារតែពេលនាងកំពុងរាំសុខៗ ស្រាប់តែស្រោមជើងសំណាញ់ទាំងពីររបស់នាង បានជាប់គ្នាពីជើងមួយទៅជើងមួយ ធ្វើឲ្យនាងមើលទៅដូចជាមច្ឆា។ តែទោះយ៉ាងណាក៏ដោយដោយសារការចាត់ចែងដ៏ប៉ិនប្រសប់ នាងក៏បានដោះស្រោមជើងដែលជំពាក់ជាប់គ្នានោះចេញធ្វើដូចគ្មានរឿងអី។ ចុចទីនេះដើម្បីមើលវីដេអូ Jennie

-កាលកំឡុងពេលប្រគុំតន្រ្តី BLACKPINK នៅទីក្រុងឈីកាហ្គោឆ្នាំ ២០១៩ Jennie ក៏មានបញ្ហាទៀត ដោយនៅពេលនោះ អាវខាងមុខរបស់នាងស្រាប់តែដាច់ឡេវស្ទើរលេចចេញដើមទ្រូង ទើបនាងត្រូវរាំបណ្ដើរ ដៃម្ខាងនៅខ្ទប់អាវបណ្ដើរ។ ទោះយ៉ាងណាក៏ដោយ នាងក៏បានដោះស្រាយស្ថានការណ៍មួយនេះដោយរលូន ស្របពេលគ្រប់គ្នាកំពុងផ្ដោតមើលការរាំសមាជិកផ្សេងទៀត Jennie ក៏រត់ទៅក្រោយឆាកមួយភ្លែត ទើបត្រលប់មករាំវិញដូចធម្មតា។ ចុចទីនេះដើម្បីមើលវីដេអូ Jennie

ប្រភព៖ Kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]