ចិន៖ សព្វថ្ងៃនេះ តារាស្រី Cecilia Cheung នៅតែមានទទួលបានប្រជាប្រិយភាព និងការតាមដានពីទស្សនិកជនជាច្រើន ពីជីវីតរស់នៅប្រចាំថ្ងៃ ជាពិសេស ដោយសារតែបានជួបភាពលំបាកដោយចិញ្ចឹមបីបាច់កូន ៣ នាក់តែម្នាក់ឯង ទើបធ្វើឲ្យនាងកាន់តែទទួលបានក្ដីអាណិតអាសូរពីហ្វេនៗថែមទៀត។
ប៉ុន្តែទោះយ៉ាងណា ខណៈពេលនេះ តារាសម្តែងស្រីរូបនេះ កំពុងរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រមួយចំនួនទៅវិញ ដោយសារតែបញ្ហាសម្លៀកបំពាក់របស់នាង។ នៅក្នុងការ ផ្សាយផ្ទាល់ថ្មីៗរបស់ Cecilia Cheung នាងបានស្លៀកពាក់រ៉ូបគេង ដៃតូចស្ដើង ព្រមទាំងមិនបានពាក់អាវក្នុងនោះទេ ម៉្យាងវិញទៀត នាងបានបង្ហាញកាយវិការថើបកូនប្រុសរបស់ខ្លួន ដែលធ្វើឲ្យមនុស្សជាច្រើនដែលបានឃើញហើយគិតថា របៀបនៃការស្លៀកពាក់និងការសម្តែងរបស់នាង ពិតជាមិនមានភាពសមរម្យទាល់តែសោះ ជាមួយនឹងក្មេងប្រុសដែលស្ថិតក្នុងពេលពេញវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ យោងតាមប្រភពមួយ ថែមទាំងបានអត្ថាធិប្បាយថា តាមពិត ឈុតរាត្រីរបស់ Cecilia Cheung មានភាពធម្មតានោះទេ ក៏ប៉ុន្តែដោយសារតែក្មេងប្រុសម្នាក់នេះស្ថិតក្នុងវ័យជំទង់ ហើយការថើបប្រុសៗលើបបូរមាត់ក៏ត្រូវបានចាត់ទុកជាចំណុចរសើបមួយ នៅពេលដែលមនុស្សស្រីស្លៀកពាក់បែបនេះ។ លើសពីនេះ មតិជាច្រើនពីអ្នកលេងបណ្ដាញសង្គមក៏បានលើកឡើងថាឲ្យ តារាស្រីរូបនេះគួរតែស្លៀកពាក់ឈុតក្នុងផង បើទោះបីជា ក្មេងប្រុសម្នាក់នេះគឺជា កូនប្រុសរបស់នាងក៏ដោយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]