កូរ៉េខាងត្បូង៖ នៅលើគេហទំព័រជាផ្លូវការ របស់ MTV បានបើកការបោះឆ្នោតជាផ្លូវការ នៃកម្មវិធីពានរង្វាន់ VMAs ដែលក្នុងនោះ ត្រូវបានមហាជន មានការចាប់អារម្មណ៍ជាខ្លាំង សម្រាប់បេក្ខភាព ដែលឈរបានតែងតាំង នៃពានរង្វាន់ «វីដេអូចម្រៀង K-Pop ល្អបំផុត»។

ជាក់ស្តែង យោងទៅតាម គណនី Twitter របស់ MTV ដោយនៅឆ្នាំនេះ មានក្រុមចម្រៀងK-Pop បុរស និងនារីសរុបចំនួន ៦ ក្រុម ដែលបានទទួលការតែងតាំងសម្រាប់ ពានរង្វាន់ «វីដេអូចម្រៀង K-Pop ល្អបំផុត» ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ មានក្រុមចម្រៀងដូចជា ក្រុមចម្រៀងនារី (G) I-DLE បទ «DUMDi DUMDi» ក្រុមចម្រៀងនារី BLACKPINK បទ «Ice Cream» ក្រុមចម្រៀងបុរស BTS បទ «Butter» ក្រុមចម្រៀងបុរស MONSTA X បទ «Gambler» ក្រុមចម្រៀងបុរស Seventeen បទ «Ready To Love» និងចុងក្រោយក្រុមចម្រៀងនារី TWICE ជាមួយនឹងបទ «Alcohol Free»

យ៉ាងណាមិញ អ្នកអាចបោះឆ្នោតជ្រើសសិល្បៈករដែលអ្នកចូលចិត្ត ជាមួយនឹងពានរង្វាន់ «វីដេអូចម្រៀង K-Pop ល្អបំផុត» ដោយចូលទៅកាន់គេហទំព័របោះឆ្នោតផ្លូវការសម្រាប់ VMAs ឆ្នាំ ២០២១ នៅទីនេះ!  

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖ 

១. (G) I-DLE

(G) I-DLE

២. BLACKPINK

BLACKPINK

៣. BTS

BTS

៤. MONSTA X 

MONSTA X 

៥. Seventeen

Seventeen

៦. Twice

Twice

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]