កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មាន SBS នៅថ្ងៃទី ១២ ខែសីហា បានចុះផ្សាយមកថា អតីតសមាជិកក្រុម Big Bang លោក Seungri ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំហើយត្រូវបានចាប់ខ្លួនជាផ្លូវការតាមច្បាប់ក្រោមការចោទប្រកាន់ពីបទជូញដូរ ពេស្យាចារ និងល្បែងស៊ីសងខុសច្បាប់។
មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ត្រូវបានបង្គាប់ ឱ្យបង់ប្រាក់ពិន័យចំនួន ១.១៥ ពាន់លានវ៉ុន (៩៨៨.៦២៧.១៧ ដុល្លារ) ។ ដោយកាលពីមុន រូបលោក ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំពីបទចោទប្រកាន់ករណីមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តុលាការបានសម្រេចថា តារាប្រុសវ័យ ៣០ឆ្នាំរូបនេះ បានធ្វើខុសច្បាប់ ដោយបានជួញដូរផ្លូវភេទ ម្តងហើយ ម្តងទៀត សម្រាប់វិនិយោគិនបរទេស ដោយទទួលបានអត្ថប្រយោជន៍ពីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្ត ក្នុងការរកស៊ីផ្លូវភេទ ជាពិសេសនោះ បានរំលោភលើច្បាប់ទំនៀមទម្លាប់មិនតូចតាចឡើយ ក្នុងការប៉ះពាល់ដល់សង្គមទាំងមូល។
គួររំលឹកផងដែរ ចាប់តាំងពីរឿងអាស្រូវរឿង «Burning Sun» នៅឆ្នាំ ២០១៩ Seungri កំពុងស្ថិតក្រោមការស៊ើបអង្កេត និងជំនុំជម្រះពីបទសញ្ចារកម្ម និងការជួញដូរផ្លូវភេទ ការកិបកេងលុយអាជីវកម្ម ការប៉ុនប៉ងបំផ្លាញភស្តុតាងការចែកចាយវីដេអូថតចម្លងការថតវីដេអូខុសច្បាប់ ការលេងល្បែងខុសច្បាប់ និងការរំលោភបំពានអាហារ ច្បាប់អនាម័យជាដើម៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]